គណបក្សសង្កាត់គីឡូម៉ែតលេខ៦ បើកកិច្ចផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៣៩ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 281
គណបក្សសង្កាត់គម៦បានរៀបចំប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៣៩ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា(០៩-១០/0១/២០១៦)ក្រោមអធិបតីភាព លោក ជា ពិសី ប្រធានក្រុមការងារចុះជួយសង្កាត់ និងលោក លោកស្រី ជាក្រុមការងារចុះជួយសង្កាត់ សមាជិក សមាជិកា ចូលរួមសរុប១៤៩នាក់ ។
អនុសាខាកាកបាទក្រហម ខណ្ឌប្ញស្សីកែវ ទទួលទេយ្យវត្ថុពី វត្តទួលសន្តិវ័ន
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 492
នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង ៩ និង ៣០ នាទី នៅវត្តទួលសន្តិវ័ន ស្ថិតក្នុងសង្កាត់ គ.ម ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ អនុសាខាកាកបាទក្រហម ខណ្ឌប្ញស្សីកែវ បានរៀបចំពិធីទទួលទេយ្យវត្ថុពី វត្តទួលសន្តិវ័ន ។ ក្នុងឱកាសនោះ មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះតេជគុណ កុលរក្ខិតោ នួន កុសល ព្រះចៅអធិការស្ដីទីវត្តទួលសន្តិវ័ន , លោក ជា ពិសី អភិបាលរងខណ្ឌប្ញស្សីកែវ និងជាអនុប្រធានអនុសាខាកាកបាទក្រហមខណ្ឌ , ព្រះតេជគុណ , អស់លោក លោកស្រីជាគណៈកម្មាធិការវត្តទួលសន្តិវ័ន , មន្ត្រីអនុសាខាកាកបាទក្រហមខណ្ឌ , មន្ត្រីសាលាខណ្ឌ និងយុវជន សសយក , យុវជនអាហារូបករណ៍ សម្ដេចតេជោ ជាច្រើនរូបទៀត ។
Read more: អនុសាខាកាកបាទក្រហម ខណ្ឌប្ញស្សីកែវ ទទួលទេយ្យវត្ថុពី វត្តទួលសន្តិវ័ន
លោក ជា ពិសី ចុះសំណេះសំណាលជាមួយ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 248
នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ ស្ថិតក្នុងក្រុមទី៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ លោក ជា ពិសី អភិបាលរងនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខណ្ឌប្ញស្សីកែវ និងជាប្រធានក្រុមការងារចុះជួយសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ បានចុះធ្វើពិធីសំណេះសំណាល សាកសួសុខទុក្ខ ជាមួយនឹង ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើនេះ ប្រមាណជា ៤០ គ្រួសារ ។ ក្នុងឱកាសនោះផងដែរ លោក ជា ពិសី បានសំណេះសំណាលជាមួយ បងប្អូនជាប្រធានសាខាបក្សភូមិ ប្រធានក្រុមបក្ស សមាជិក សមាជិកា គណបក្សភូមិនិង ក្រុម ប្រកបដោយមនោសញ្ចេតនា គោរពស្រលាញ់ និងស្និទស្នាលបំផុត ជាពិសេស លោក បានសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើនេះតែម្ដង ដើម្បីក្ដោបយកបញ្ហា សំណូមពរពីប្រជាពលរដ្ឋ យកមកដោះស្រាយ ជាចុងក្រោយបន្ទាប់ពី ពិធីសំណេះសំណាលបានបិទបញ្ចប់រួចមក លោក ជា ពិសី បានចែកនូវថរិកាបន្តិចបន្តួច ជូនដល់ប្អូនៗ ក្មួយៗ ជាកូនៗរបស់ប្រជាពលរដ្ឋទាំងអស់ផងដែរ ។
អាជ្ញាធរសង្កាត់គីឡូម៉ែតលេខ៦ បើកវេទីកាសាធារណៈ ស្ដីពី ភូមិ សង្កាត់ មានសុវត្ថិភាព
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 304
រសៀលថ្ងៃទី៣១ ខែមករាឆ្នាំ២០១៦ ស្ថិតនៅ ក្រុមទី ៣ ភូមិស្ពានខ្ពស់ សង្កាត់គីឡូមែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ សាលាសង្កាត់គីឡូម៉ែតលេខ៦ ដឹកនាំដោយ លោក សុខ សម្បត្តិ ចៅសង្កាត់រួមជាមួយ លោកនាយប៉ុស្តិ៍នគររដ្ឋបាលសង្កាត់ បានបើកវេទីកាសាធារណៈ ស្ដីពី ភូមិ-សង្កាត់ មានសុត្ថិភាព ដោយវត្តមានរបស់ មន្ត្រី និង ប្រជាពលរដ្ឋចូលរួម សរុបចំនួន ១០០ នាក់ ៕
កម្លាំងសមត្ថកិច្ចខណ្ឌប្ញស្សីកែវ បានចុះបង្ក្រាបទីតាំងល្បែងឆ្នោតមួយកន្លែងក្នុងសង្កាត់គីឡូម៉ែតលេខ៦
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 241
នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ១៤ និង២០ នាទី ដោយមានការសម្របសម្រួលពី លោក អ៊ុំ សុភ័ក្រ ព្រះរាជអាជ្ញារងនៃអយ្យកាអមសាលាដំបូង អធិការដ្ឋាននគរបាលខណ្ឌ នគរបាលប៉ុស្តិ៍ បានបើកការបង្ក្រាបជាក់ស្តែងលើទីតាំងលេងល្បែងមួយកន្លែងស្ថិតនៅផ្ទះលេខ154Eo ផ្លូវលេខ5 ក្រុម5 ភូមិ ស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រ6 ដោយបានធ្វើការឃាត់ខ្លួនចំនួន03(ស្រី) ក្នុងនោះមានម្ចាស់ទីតាំងម្នាក់ នឹងអ្នកចូលចាក់ឆ្នចំតនួន2នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួនរួមមាន÷
+សេរីចេញឆ្នោត
+ត្រាបោះថ្ងៃខែឆ្នាំ
+ក្រដាសសំរាប់កត់ឆ្នោត
+ម៉ាសីនគិតលេខ, ប៊ិច,កន្រៃយ៍ និងថវិការមួយចំនួន។
-ទិសដៅបន្ត÷ ចំពោះម្ចាស់ទីតាំងនឹងអ្នកចូលលេងសរុបចំនួន03នាក់ អធិការដ្ឋានកំពុងកសាងសំនុំរឿងបញ្ជូនតាមផ្លូវច្បាប់។
Page 7 of 9