ពិធីបញ្ចុះបឋមសិលាសាងសង់អាគាររដ្ឋបាលសាលាសង្កាត់គីឡូម៉ែតលេខ ៦ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គីឡូម៉ែតលេខ ៦
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 360
ខណ្ឌប្ញស្សីកែវ ៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ,និងមានការចូលរួមពីលោក ប៉ក់ គុនធារី នាយករងទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ ,លោក គឹម សេដ្ឋ អនុប្រធានមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុុ និងលោកអភិបាលរងខណ្ឌ,មន្ត្រីសហការី ប្រជាពលរដ្ឋ ចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់អគារសាលាសង្កាត់គីឡូម៉ែត្រ៦ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គីឡូម៉ែត្រលេខ៦ ទំហំ ១២ម x ១៦ម កម្ពស់ពីរជាន់ ដែលមានទីតាំងនៅ ចំណុច ផ្លូវជាតិលេខ៥(ផ្លូវភ្លោះ) ក្រុម២ ភូមិស្ពាន ខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ សូមបញ្ជាក់ដែរថាអគារបើកការដ្ឋាននាព្រឹកនេះជា ថវិកា ដ៏ថ្លៃថ្លាពី ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ហើយការសាងសង់នេះគ្រោងនឹងបញ្ចប់ដោយចំណាយរយៈពេល៥ខែ ។
លោកអភិបាលខណ្ឌឫស្សីកែវ បញ្ជាឲ្យបិទអាជីវកម្មសិប្បកម្ម ស្លជ័រមួយកន្លែង ដែលបំពុលបរិស្ថានលើពលរដ្ឋរយៈពេលជាង២ឆ្នាំ
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 333
ខណ្ឌប្ញស្សីកែវ ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌរួមសហការ និងកម្លាំងនគរបាលមូលដ្ឋាន ប៉ុស្ដិ៍គីឡូម៉ែត្តលេខ៦ បន្ទាប់ពីអាជ្ញាធរខណ្ឌទទួលបានពាក្យបណ្ដឹង ពីបងប្អូនប្រជាពលរដ្ឋ តាមមូលដ្ឋានបាន ចុះអនុវត្តន៍ឈានដល់ការបិទចោលនូវទីតាំងសិប្បកម្មស្លជ័រដ៏ធំមួយកន្លែង ដែលប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ លើពលរដ្ឋជាច្រើនគ្រួសារ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ។
សិប្បកម្មស្លជ័រដ៍ធំមួយកន្លែងនេះ ត្រូវបានគេស្គាល់ថា មានម្ចាស់ឈ្មោះវង សាយ ភេទប្រុស ស្នាក់នៅផ្ទះលេខ ២២២៦ តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
សូមបញ្ជាក់ថា សិប្បកម្មស្លជ័រដ៏ធំមួយកន្លែងនេះ ត្រូវបានប្រជាពលរដ្ឋជាច្រើនគ្រួសារនិយាយតៗគ្នាថា បានបើកដំណើរការទាំងយប់ ទាំងថ្ងៃប្រមូលផលរយៈពេលជាង២ឆ្នាំមកហើយ ដោយម្ចាស់សិប្បកម្មស្លជ័រខាងលើ ពុំបានគិតពីផលប៉ះពាល់ផ្នែកបរិស្ថានជុំវិញការរស់នៅ របស់ពួកគាត់ជាប្រជាពលរដ្ឋស្លូតត្រង់ឡើយ ដោយឡែក ពួកគាត់ជាប្រជាពលរដ្ឋស្លូតត្រង់បានត្រឹមតែ ដេកដើរហិតក្លិនឥទ្ធិពលនៃការស្លជ័រចំហាយចេញពី សិប្បកម្មដ៍ធំមួយកន្លែងនេះតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋបានបន្តថា ក្រៅពីដេកដើរហិតក្លិននៃចំហាយពលដែលជះចេញពីសិប្បកម្មស្លជ័រដ៍ធំមួយកន្លែងនេះ ពួកគាត់បាននាំគ្នាទៅរកសមត្ថកិច្ចពាក់ព័ន្ធរួមទាំងអាជ្ញាធរមូលដ្ឋាន ភូមិ សង្កាត់ និងខណ្ឌ ដើម្បីដាក់ពាក្យបណ្ដឹងសុំឲ្យ ជួយអន្តរាគមន៍២លើកមកហើយ ប៉ុន្តែគ្មានប្រសិទ្ធភាពសោះ ដោយឡែកនៅរសៀលថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋបានសម្ដែងនូវការសប្បាយរីករាយយ៉ាងខ្លាំងដោយបានឃើញវត្តមានលោក ជា ពិសី ដែលជាអភិ បាលខណ្ឌឫស្សីកែវថ្មី ទើបប្រកាសតែងតាំងដំណែងបានប៉ុន្មានខែប៉ុណ្ណោះ បានចុះមកអន្តរាគមន៍ភ្លាមៗដោយបានបិទទីតាំងសិប្បកម្មស្លជ័រដ៍ធំមួយកន្លែងនេះចោលផងដែរ។
ជាចុងក្រោយប្រជាពលរដ្ឋជាច្រើនគ្រួសារបានស្ងើចសរសើរមិនដាច់មាត់ថា ការអត់ទ្រាំ និងហិតក្លិនពុលពីសិប្បកម្មស្លជ័ររយៈពេលជាង២ឆ្នាំមកហើយនោះត្រូវបានដោះស្រាយដាច់ស្រលះត្រឹមតែរយះពេលមួយម៉ោងប៉ុណ្ណោះព្រោះមានវត្តមានលោកអភិបាលខណ្ឌឫស្សីកែវបានចុះអនុវត្តន៍ផ្ទាល់៕
អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌប្ញស្សីកែវ ចុះសួរសុខទុក្ខ រំលែកទុក្ខ និងឧបត្ថម្ភ ក្រុមគ្រួសារសព លោកតា ថាត អតីតមេ ៥០ ខ្នង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ ៦
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 304
ប្ញស្សីកែវ ៖ នាវេលាម៉ោង ៥ រសៀល ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោកស្រី អាន ផល្លា ជាប្រធាន ភរិយា លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ អមដំណើរ លោកស្រីប្រធាននាពេលនោះមាន លោកស្រីជា អភិបាលរងខណ្ឌ អនុប្រធានអចិន្ត្រៃយ៍ - អនុប្រធាន-សមាជិកាប្រចាំការអនុសាខាសមាគមនារីខណ្ឌ និងក្រុមការងារ បានចុះសួរទុក្ខ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព លោកតា ថាត អតីតមេ៥០ខ្នង ដែលបានធ្វើមរណកាលកាលពីថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០១៦ នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត៦ ។ ក្នុងឱកាសនោះ លោកស្រីប្រធាន និង ក្រុមការងារ បានសម្ដែងនូវការសោកស្ដាយ អាឡោះអាល័យ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព បន្ទាប់មកក្រុមការងារអនុសាខាសមាគមនារីខណ្ឌ បានចូលរួមឧបត្ថម្ភជូនគ្រួសារសព រួមមាន :
១ អង្ករ ៥០ គ.ក្រ
២ ថវិកា ២០០,០០០ រៀល ។
តំណាងក្រុមគ្រួសារនៃសព បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ក្នុងឱកាសដែល លោកស្រីប្រធានអនុសាខាសមាគមនារីខណ្ឌ និងក្រុមការងារ បានចុះមកសួរសុខទុក្ខ ព្រមទាំងចូលរួមរំលែកទុក្ខ និងឧបត្ថម្ភ អង្ករ និងថវិកា មកកាន់ពួកគាត់នាពេលនេះ ។ ជាចុងក្រោយ ក្រុមគ្រួសារនៃសព បានប្រសិទ្ធពរជ័យ សិរីបវរ និង ពុទ្ធពរទាំង ៤ ប្រការ ជូនដល់ ក្រុមការងារអនុសាខាសមាគមនារីខណ្ឌទាំងអស់ផងដែរ ។
លោកអភិបាលខណ្ឌប្ញស្សីកែវ ជួបសំណេះសំណាល កម្មករ កម្មការនី តាមផ្ទះជួល ក្នុងសង្កាត់គីឡូម៉ែតលេខ៦
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 199
ខណ្ឌប្ញស្សីកែវ ៖ នៅវេលាម៉ោង ៣h០០ នាទី រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ និងជាអនុប្រធានអនុសាខា រួមដំណើរនាពេលនោះមាន : មន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ ក្រុមការងារកាកបាទក្រហមកម្ពុជា សង្កាត់គីឡូម៉ែតលេខ៦ និងយុវជនកាកបាទក្រហមខណ្ឌ+សង្កាត់ សហការជាមួយ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌប្ញស្សីកែវ បានចុះសំណេះសំណាលជាមួយ កម្មករ កម្មការនី ដែលកំពុងរស់នៅក្នុងបន្ទប់ជួល ចំនួន ១០០ បន្ទប់ នៅក្រុមទី៦ និងក្រុមទី៨ ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។ លោក ជា ពិសី អភិបាលខណ្ឌ បានមានប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកកាន់ បងប្អូនទាំងអស់ ផងដែរ ។ អំណោយដែលបានឧបត្ថម្ភនាពេលនោះ សរុបមាន : អង្ករ ៥០០ KG , ទឹកត្រី ១០០ ដប , ទឹកស៊ីអ៊ីវ ១០០ ដប , ស្កស ១០០ KG , និង មី ៤០០ កញ្ចប់ ។ ក្នុងឱកាសនោះផងដែរ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌប្ញស្សីកែវ បានចូលរួមឧបត្ថម្ភដល់ កម្មករ កម្មការនី និង ក្រុមការងារកាកបាទក្រហមកម្ពុជា សង្កាត់គីឡូម៉ែតលេខ៦ នូវក្រណាត់ចំនួន ១៥០ ដុំ និងក្នុងនោះ មានសប្បុរសជន សហការចូលរួមឧបត្ថម្ភនូវថវិកាសម្រាប់ចាស់ជរា ចំនួន ៦ នាក់ រស់នៅតាមបន្ទប់ជួល អស់ថវិកាចំនួន ៦០,០០០ រៀល ។
ជាចុងក្រោយ បងប្អូន កម្មករ កម្មការនី ទាំងអស់ បានសម្ដែងនូវសេចក្ដីសប្បាយរីករាយយ៉ាងខ្លាំង និងផ្ដល់ភាពស្និទស្នាលជាទីបំផុត ដែលបានឃើញ ថ្នាក់ដឹកនាំចុះមកសួរសុខទុក្ខជាមួយពួកគាត់នាពេលនេះ ហើយ បងប្អូន បានជូនពរដល់ ក្រុមការងារទាំងអស់ ជាពិសេស គោរពជូនពរដល់ សម្ដេចទាំងទ្វេ និងក្រុមគ្រួសាររបស់សម្ដេច សូមអោយទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌប្ញស្សីកែវ ចុះចែកអំណោយដល់ ស្ដ្រីទើបឆ្លងទន្លេ ស្រ្តីមេម៉ាយ និងរងគ្រោះចរាចរណ៍
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 283
ព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ ៦ និងស្ថិតក្នុងភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោកស្រី អាន ផល្លា ជាប្រធានអនុសាខា ភរិយា លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ អមដំណើរជាមួយ លោកស្រីប្រធាននាពេលនោះមាន : លោកស្រី ហួយ សុជី វណ្ណី អនុប្រធានអចិន្ត្រៃយ៍អនុសាខា ,លោកស្រី លី រ៉ូហ្សាមី អភិបាលរងខណ្ឌនិងជាអនុប្រធានអនុសាខា និងក្រុមការងារ បានចុះសួរសុខទុក្ខ ស្ត្រីចំនួន ០២នាក់ ដែលរស់នៅក្នុងសង្កាត់ពីរខាងលើ ដែលពួកគាត់ទាំងពី៊រនាក់ ជាស្ត្រីមេម៉ាយ កំពុងមានជម្ងឺ និងមានជីវភាពក្រីក្រ ។ ក្នុងឱកាសនោះដែរ អនុសាខាសមាគមនារី ខណ្ឌ បានឧបត្ថម្ភអំណោយជូន ពួកគាត់ទាំងពីរនាក់ ជាសម្ភារៈ និងថវិកា ក្នុងម្នាក់ៗទទួលបាន ដូចជា ៖
- អង្ករ ២០ គ.ក្រ
- ឃីតមួយកញ្ចប់ ( មី ១០ កញ្ចប់ , ត្រីខ ០១ កំប៉ុង , ស្ករស ១ គ.ក្រ , ទឹកដោះគោ ០១ កំប៉ុង , តែ ០៨ កញ្ចប់ , ថាសជ័រ ០១ )
- មី ០១ កេស
- ចានដែក ០១
- ចានស្រាក់ ០១
- ធុងទឹកក ០១
- បំពង់ទឹកក្ដៅ ០១
- ឆ្នាំងបាយ ០១
- ខ្ទះ ០១
- ថវិកា ១០០,០០០ រៀល។ »សម្រាប់សង្កាត់សង្កាត់គីឡូម៉ែតលេខ៦ លោកស្រី សុខ ដេម៉ា ប្រធានបណ្ដាញសមាគមនារី សង្កាត់គីឡូម៉ែតលេខ ៦ ចូលរួមឧបត្ថម្ភថវិកា ៣០,០០០ រៀល ។
» ដោយឡែក សម្រាប់សង្កាត់ច្រាំងចំរេះទី២ លោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២ ចូលរួមឧបត្ថម្ភថវិកា ៥០,០០០ រៀល ។បន្ថែមពីនោះទៀត លោកស្រី សុខ ដេម៉ា ប្រធានបណ្ដាញសមាគមនារី សង្កាត់គីឡូម៉ែតលេខ ៦ ចូលរួមឧបត្ថម្ភថវិកា ២០,០០០ រៀល ។
Page 6 of 9