លោកស្រី អាន ផល្លា នាំយកថវិកាឧបត្ថម្ភរបស់ លោក ជា ពិសី ជូនម្ដាយប្រជាការពារខណ្ឌ កំពុងមានជម្ងឺ
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 306
ប្ញស្សីកែវ ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ លោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីខណ្ឌ តំណាងអោយ លោកជា ពិសី អភិបាលខណ្ឌ បានអញ្ជើញជួបសួរសុខទុក្ខ លោកស្រី ម៉ម ឃុន អាយុ ៧៥ ឆ្នាំ ត្រូវជាម្ដាយបង្កើត លោក យិន អូន ប្រជាការពារសាលាខណ្ឌប្ញស្សីកែវ កំពុងមានជម្ងឺ គីសនៅបំពង់ក និងកំពុងសម្រាកព្យាបាល និងទទួលការវះកាត់ នៅគ្លីនិកសម្រាក និងព្យាបាល រតនៈវិសាល ស្ថិតក្នុងសង្កាត់ គម ៦ ។ ក្នុងឱកាសនោះ លោកស្រីប្រធាន បាននាំយកថវិកា លោកអភិបាលខណ្ឌ ចំនួន ២០០,០០០ រៀល ទឹកដោះគោឆៅ ១ ឡូ និងស្ដរស ១ គ.ក មកឧបត្ថម្ភដល់ ម្ដាយរបស់លោក យិន អូន ផងដែរ ។
ជនជួញដូរគ្រឿងញៀន ៥ នាក់ ប្រុសស្រី ត្រូវសមត្ងកិច្ចឃាត់ឃាត់ខ្លួន
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 322
នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ១២ និង៣០ នាទី អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ និង នគរបាលប៉ុស្តិ៍រដ្ឋបាលបានបន្តនឹងជំរុញការអនុវត្តន៍ស្រាវជ្រាវបង្ក្រាបបទល្មើសគ្រឿងញៀន ដោយបានបើកកិច្ចប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនឈ្មោះ សេក សុចិន្តា ភេទប្រុស អាយុ ៣៦ ឆ្នាំ ស្ថិតនៅចំណុចផ្ទះគ្មានលេខ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ6 ។ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៥ នាក់(ស្រី ០២ នាក់) មានឈ្មោះ ៖
1/-ឈ្មោះ សឹក សុចិន្តា ភេទប្រុស អាយុ ៣៦ ឆ្នាំ។
2/-ឈ្មោះ ផេង រ៉ៃ ភេទប្រុស អាយុ ៣៣ ឆ្នាំ។
3/-ឈ្មោះ ជាំង យាំុងងិន ជនជាតិវៀតណាម ភេទប្រុស អាយុ 19ឆ្នាំ។
4/-ឈ្មោះ ជាសុវណ្ណ ចាន់ម៉ូនីតា ភេទស្រី អាយុ ១៩ ឆ្នាំ ។
5/-ឈ្មោះ សុខ មករា ភេទស្រី អាយុ ៣៥ ឆ្នាំ ។
ក្នុងនោះសមត្ថកិច្ចយើងបានឆែកនៅគោលដៅទីមួយដែលជាបន្ទប់ជួលនៅផ្នែកជំហៀងក្រោយផ្ទះឃើញមាន:
1/-ក្រាមពណ៌សថ្លាចំនួន 3កញ្ចប់ ក្នុងនោះមាន1កញ្ចប់ធំ នឹង2កញ្ចប់តូច។
2/-ដាវកែច្នៃចំនួន ០១ ដើម។
3/-ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀន ០១ គ្រឿង។
4/-ឧបរកណ៍ប្រើប្រាស់គ្រឿងញៀន នឹងសំភារៈបំរើសកម្មភាពមួយចំនួន។ ក្រោយពីបានឆែកឆេរនៅបន្ទប់ជួលដែលមុខសញ្ញាបានជួលសំរាប់ធ្វើសកម្មភាពរួចហើយ សមត្ថកិច្ចយើងបានបន្តឆែកឆេរនៅគោលដៅទី២បន្តទៀត ដែលជាផ្ទះស្នាក់នៅរបស់មុខសញ្ញា ក្នុងនោះយើងបានត្រួតពិនិត្យឃើញមាន ៖
1/-ឧបករណ៍បំរើសកម្មភាពប្រើប្រាស់មួយចំនួន
2/-ដាវសាំម៉ូរៃ ចំនួន ០១ ដើម។
3/-សំភារៈសំរាប់ច្រកគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ននេះ អធិការដ្ឋាន បាននឹងកំពុងប្រើប្រាស់វិធានការជំនាញសួរចម្លើយអំពីការប្រព្រឹត្តសកម្មភាពកន្លងមក នឹងបក្សពួក ឬសមាសភាពពាក់ព័ន្ធ ដើម្បីបើកប្រតិបត្តិការបង្ក្រាបបន្ត។
ពលរដ្ឋងាយរងគ្រោះ ២៨ គ្រួសារ ក្នុងសង្កាត់គីឡូម៉ែតលេខ៦ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 252
ខណ្ឌប្ញស្សីកែវ ៖ នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងនៅវត្តទួលសន្តិវ៏័ន សង្កាត់ គម ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌ និងជាប្រធានអនុសាខា ខណ្ឌប្ញស្សីកែវ រួមដំណើរលោកប្រធាន រួមមាន ៖ លោក លោកស្រី ជាក្រុមការងារអនុសាខាកាបាទក្រហម ខណ្ឌ-សង្កាត់ ក្រុមយុវជន ក.ក្រ.ក , យុវជន សសយក ព្រមទាំង អាជ្ញាធរមូលដ្ឋាន បានរួមគ្នាចុះជួបសួរសុខទុក្ខ និងបាននាំ អំណោយរបស់ កាកបាទក្រហមកម្ពុជា ផ្ដល់ជូនដល់ បងប្អូនប្រជាពលរដ្ឋជា ជនងាយរងគ្រោះ ជនទីទាល់ក្រ ចាស់ជរាគ្មានទីពឹង សរុបចំនួន ២៨ គ្រួសារ ។
អំណោយដែលបាននាំយកមកឧបត្ថម្ភ ដោយក្នុងមួយគ្រួសារៗ ទទួលបាន:
- អង្ករ ៣០ គីឡូក្រាម
- មី ០១ កេស
- ត្រីខ ០១ យួរ (១០កំប៉ុង)
- ឃីត១ (មុង ០១ , ភួយ ០១ , សារ៉ុង ០១ , ក្រមា ០១)
អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ សហការចូលរួមឧបត្ថម្ភ :
- អាវយឺត ០១
- និងថវិកា ៣០,០០០រៀល ។
ក្នុងនោះមានសប្បុរសជនចូលរួមឧបត្ថម្ភបន្ថែម ដូចមានជា ៖
- ព្រះចៅអធិការវត្តទួលសន្តិវ័ន បច្ច័យ ៥០០,០០០ រៀល ។
- និងលោកស្រី សុខ ដេម៉ា សមាជិកក្រុមប្រឹក្សាសង្កាត់ គម ៦ ថវិកា ២៨០,០០០ រៀល ។
លោក ជា ពិសី ចុះពិនិត្យការដ្ឋានស្ថាបនាផ្លូូវផ្សារឆេកូ
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 347
រសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ, លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ អមដំណើរដោយមន្ត្រីរាជការ និងមន្ត្រីជំនាញបានចុះត្រួតពិនិត្យផ្លូវមួយខ្សែមានប្រវែង ២១២ម៉ែត្រ "ផ្លូវផ្សារឆេកូ ពីកែងផ្លូវជាតិលេខ៥ ទល់មុខស្ថានីយ៍ទូរទស្សន៍ CTN ដល់ផ្លូវរទេះភ្លើង" ដែលកំពុងតែជួសជុល នឹងស្ថាបនាចាក់បេតុងឆ្អឹងដែក កម្រាស់ ០,១៥ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ដែលមានទីតាំងស្ថិតនៅផ្សារឆេកូ និងផ្លូវមួយខ្សែទៀតដែលចាក់បេតុងរួច" ពីផ្លូវរទេះភ្លើង ទៅផ្លូវវត្តទួលសន្តិវ័ន" ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
លោកអភិបាលខណ្ឌប្ញស្សីកែវ ចាត់អោយក្រុុមយុវជន ចូលរួមរំលែកទុក្ខជាមួយ គ្រួសារសព អតីតតារាសម្ដែង ហង្ស ផល្លីមធុរ៉ា និងគ្រួសារសពមួយទៀត កំពុងធ្វើបុណ្យសព នៅវត្តទួលសន្តិវ័ន
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 324
ខណ្ឌប្ញស្សីកែវ ៖ បន្ទាប់ពីទទួលពត៌មានតាមបណ្ដាញសង្គមហ៊្វេសប៊ុក និងដោយមានមតិណែនាំដ៏ខ្ពង់ខ្ពស់ ពីសំណាក់ លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌប្ញស្សីកែវ នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦នេះ ស្ថិតក្នុង វត្តទួលសន្តិវ័ន ហៅវត្តទួលអស់លោក ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ សមាជិក សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌប្ញស្សីកែវ ចំនួន ០៥ រូប ចុះមកជួបសួរសុខទុក្ខ និងបាននាំយកនូវថវិកាផ្ទាល់ របស់ លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ ចំនួន ៤០០,០០០ រៀល មកចូលរួមឧបត្ថម្ភ ជាការចូលរួមរំលែកទុក្ខ ដល់ ក្រុមគ្រួសារសព អតីតតារាសម្ដែងជើងចាស់ដ៏ល្បីមួយរូប នាទស្សវត្សរ៍ទី៩០ លោក ហង្ស ផល្លីមធុរ៉ា អាយុ ៥២ ឆ្នាំ ដែលបានទទួលមរណភាព កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ ដោយរោគាពាធ និងកំពុងតម្កល់ធ្វើបុណ្យ ព្រមទាំង ត្រៀមរៀបចំធ្វើពិធីបូជាសព នៅវត្តទួលសន្តិវ័ន ហៅ វត្តទទួលអស់លោក ។ ក្នុងឱកាសនោះផងដែរ តំណាងក្រុមគ្រួសារសព បានសម្ដែងនូវការថ្លែងអំណរគុណ ផ្ញើជូនដល់ លោកអភិបាលខណ្ឌ និងគ្រួសារ ដែលបានយកចិត្តទុកដាក់ និងបានចាត់ យុវជន មកជួបសួរសុខទុក្ខ ព្រមទាំង ឧបត្ថម្ភថវិកា ជាការំលែកទុក្ខដល់ គ្រួសារសព ពួកគាត់ នាពេលនេះ ។
- នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ ក្រុមយុវជន ទាំង ០៥ រូប បានបន្តទៅសួរសុខទុក្ខ និងនាំយកថវិកា របស់ លោកអភិបាលខណ្ឌប្ញស្សីកែវ ចំនួន ៤០០,០០០ រៀល មកផ្ដល់ជូន គ្រួសារសពមួយទៀត ដែលកំពុងរៀបចំប្រារព្ធពិធីបុណ្យសព ផងដែរ នៅក្នុងវត្តទួលសន្តិវ័ន ។
ក្នុងឱកាសនោះផងដែរ តំណាងក្រុមគ្រួសារសព ទាំងពីរ គ្រួសារ បានសម្ដែងនូវការថ្លែងអំណរគុណ ផ្ញើជូនដល់ លោកអភិបាលខណ្ឌ និងគ្រួសារ ដែលបានយកចិត្តទុកដាក់ និងបានចាត់ យុវជន មកជួបសួរសុខទុក្ខ ព្រមទាំង ឧបត្ថម្ភថវិកា ជាការំលែកទុក្ខដល់ គ្រួសារសព ពួកគាត់ នាពេលនេះ ។
Page 4 of 9