លោកស្រី អាន ផល្លា ដឹកនាំ ក្រុមការងារនារី ខណ្ឌប្ញស្សីកែវ ជួបសួរសុខទុក្ខ សមាជិកាក្រុមការងារនារី សង្កាត់គីឡូម៉ែតលេខ៦ កំពុងមានជម្ងឺ នៅមន្ទីរពេទ្យ
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 203
ខណ្ឌប្ញស្សីកែវ ៖ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែក សម្ដេចឱ (គម៦ ) អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោកស្រី អាន ផល្លា ជាប្រធាន រួមដំណើរជាមួយ ក្រុមការរងារ បានអញ្ជើញជួបសួរសុខទុក្ខ លោកស្រី ខៀវ ណាវឿន អនុប្រធានបណ្ដាញសមាគមនារី សង្កាត់គីឡូម៉ែតលេខ៦ ដែលកំពុងមានជម្ងឺនិងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខាងលើនេះ ។ ក្នុងឱកាសនោះ ក្រុមការងារ បាននាំយកនូវ ជំនួយឧបត្ថម្ភរបស់ អនុសាខា មកជូនដល់ លោកស្រី ខៀវ ណាវឿន មានដូចជា ៖
- ឧបត្ថម្ភថវិកា ២០០.០០០ រៀល និងទឹកដោះគោឆៅ ០១ ឡូ ។
ជាចុងក្រោយ លោកស្រី ខៀវ ណាវឿន ក្នុងនាម បណ្ដាញសមាគមនារីសង្កាត់ គម៦ និងក្នុងនាមលោកស្រីផ្ទាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ក្រុមការងារអនុសាខា ជាពិសេស លោកស្រី អាន ផល្លា ជាប្រធាន ដែលតែងតែយកចិត្តទុកដាក់ជួយដល់ ស្ត្រីទាំងអស់ ដែលជួបការលំបាក ឬមានបញ្ហាផ្សេងៗដោយមិនរើសអើង ក្នុងអត្ថន័យមនុស្សធម៌ជាគោលការណ៍ចំបង ។
លោកស្រី អាន ផល្លា អញ្ជើញជួបសួរសុខទុក្ខ អ្នកជម្ងឺនៅមន្ទីរពេទ្យ
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 236
ខណ្ឌប្ញស្សីកែវ ៖ រសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងមន្ទីរពេទ្យកាល់ម៉ែត អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌប្ញស្សីកែវ លោកស្រី អាន ផល្លា ជាប្រធាន រួមដំណើរជាមួយ ក្រុមការរងារ បានជួបសួរសុខទុក្ខ លោកយាយ តេង ឈុនអ៉ី អាយុ ៦៧ ឆ្នាំ ជាអនុប្រធានក្រុមទី១០ ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ មានជម្ងឺលើសឈាម និងជម្ងឺបេះដូង និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត ។ ក្នុងឱកាសនោះ អនុសាខា និងក្រុមការងារ បានឧបត្ថម្ភដល់ លោកយាយ មានដូចជា ៖
១ អនុសាខា ឧបត្ថម្ភថវិកា ២០០.០០០ រៀល និងទឹកដោះគោឆៅ ០១ ឡូ
២ លោកស្រី ស៊ំ ចាន់ ២០.០០០ រៀល
៣ លោកស្រី សុខ ដេម៉ា ៥០.០០០ រៀល
៤ លោកស្រី ខៀវ ណាវឿន ២០.០០០ រៀល
៥ លោកស្រី វ៉ាត វណ្ណា ២០.០០០ រៀល ។
ពិធីដេញថ្លៃលើកទី២របស់ សង្កាត់គីឡូម៉ែត្រលេខ៦ នៃគម្រោងមូលនិធិអភិវឌ្ឍន៏សង្កាត់ ឆ្នាំ២០១៦
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 257
ខណ្ឌប្ញស្សីកែវ ៖ ព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៦នេះ សាលាខណ្ឌឫស្សីកែវ បានបើកពិធីដេញថ្លៃលើកទី២របស់ សង្កាត់គីឡូម៉ែត្រលេខ៦ នៃគម្រោងមូលនិធិអភិវឌ្ឍន៏សង្កាត់ ឆ្នាំ២០១៦ ។ អង្គពិធីប្រព្រឹត្តទៅក្រោអធិបតីភាពលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ ខណ្ឌឫស្សីកែវ ដោយមាន ការអញ្ជើញចូលរួមពីលោកជ័យ វិមានរិទ្ធ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ និងមាន ការចូលរួមពីមន្ត្រីបច្ចេកទេសខណ្ឌ-សង្កាត់និងគណ: កម្មាធិការលទ្ធកម្មសង្កាត់ចំនួនសរុប២០នាក់ ។ សូមបញ្ជាក់ដែរថាសង្កាត់គីឡូម៉ែត្រលេខ៦លើកឡើងរួមមាន ៖ ដាក់ប្រព័ន្ធលូ ០២ខ្សែ ប្រវែង ៤២០ម៉ែត្រ ក្នុងតម្លៃប៉ានស្មាន ៩៩,០៦៩,៩១៦រៀល ជាលទ្ធផលក្រុមហ៊ុនដែលដេញបានគឺ ក្រុមហ៊ុន អ៊ុយ សុភាព ក្នុងតម្លៃ ៧២,២៩០,០០០រៀល ។
អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌប្ញស្សីកែវ ទទួលទេយ្យវត្ថុ ពី ព្រះតេជគុណ ហួន កុសល ចៅអធិការស្ដីទីវត្តទួលសន្តិវ័ន និងព្រះអង្គ ស៊ុំ រដ្ឋា ហៅព្រះអង្គគោ
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 307
ខណ្ឌប្ញស្សីកែវ ៖ រសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុង វត្តទួលសន្តិវ័ន ហៅវត្តទួលអស់លោក សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌប្ញស្សីកែវ បានរៀបចំពិធីទទួលទេយ្យវត្ថុ ពី ព្រះតេជគុណ ហួន កុសល ចៅអធិការស្ដីទីវត្តទួលសន្តិវ័ន និងព្រះអង្គ ស៊ុំ រដ្ឋា ហៅព្រះអង្គគោ ។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ និងលោកស្រី អាន ផល្លា ជាពិសី និងជាប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌប្ញស្សីកែវ ក្នយងឱកាសនោះ មានការអញ្ជើញ និងនិមន្ត ចូលរួមពី ព្រះសង្ឃ លោក លោកស្រី អភិបាលរងខណ្ឌ ក្រុមការងារនារីខណ្ឌ យាយជី តាជី ផងដែរ ។ ទេយ្យវត្ថុដែលទទួលបានពី ព្រះសង្ឃ នាពេលនោះ រួមមាន ៖
១ អង្ករ ៦០៤ គ.ក្រ
២ ស្ករស ៦៥ គ.ក្រ
៣ មី ៣៥ កេស
៤ ចានដែកធំ និងតូច ៤០
៥ ចានជ័រធំ ០៧
៦ ខ្ទះ ៨០
៧ ចានស្រាក់ ៥០
៨ ចង្អើរ ៥០
៩ ចន្ទាសចាប់ភ្លើង ៥០
១០ វែកឆា និងវែកសម្ល ១០០
១១ បំពង់ទឹកក្ដៅ ១០
១២ ធុងទឹកកក ១០
១៣ ធុងទឹកជ័រ ២០
១៤ កន្ថោ ៥០
១៥ ឆ្នាំង ១០
១៦ ទឹកសុទ្ធ ១០ កេស
១៧ មុង ១០
១៨ ភួយ ១០
១៩ កន្ទេល ១០
២០ ខ្នើយ ១០
២១ បច្ច័យ ១.០០០.០០០ រៀល ៕
ជនទីទាល់ក្រ ៦ គ្រួសារ ទទួលអំណោយពី អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌប្ញស្សីកែវ
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 267
ខណ្ឌប្ញស្សីកែវ ៖ រសៀលថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០១៦ លោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌប្ញស្សីកែវ និងជាភរិយារបស់ លោកអភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ ក្រុមការងារអនុសាខា ចុះសួរសុខទុក្ខ និងឧបត្ថម្ភអំណោយ ដល់ ប្រជាពលរដ្ឋទីទាល់ក្រ ចំនួន ០៦ គ្រួសារ រស់នៅក្នុងសង្កាត់គីឡូម៉ែតលេខ ៦ ។ អំណោយដែលបាននាំយកមកឧបត្ថម្ភ ដល់បងប្អូន នាពេលនេះ រួមមាន :
- អង្ករ ២០ គ.ក្រ
- មី ០១ កេស
- ត្រីខ ១០ កំប៉ុង
- អាហារូបត្ថម្ភ ១០ កញ្ចប់
- ទឹកត្រី ០១ យួរ
- ទឹកស៉ីវអ៉ីវ ០១ យួរ
- ស្ករស ០១ គ.ក្រ
និងថវិកា ៥០.០០០ រៀល ក្នុងមួយគ្រួសារៗ ផងដែរ ។
ក្នុងឱកាសនោះ លោកស្រី សុខ ដេម៉ា ប្រធានបណ្ដាញសមាគមនារីកម្ពុជា សង្កាត់គីឡូម៉ែតលេខ ៦ បានចូលរួមឧបត្ថម្ភ ក្នុង ០១ គ្រួសារៗ ទទួលនូវថវិកា ១០.០០០ រៀល ។ដោយឡែក លោកប្រធានភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ ៦ បានឧបតម្ភ ថវិកា ៥០.០០០ រៀលបន្ថែមពីលើទៀត ដល់ប្រធានក្រុមទី៣ ភូមិក្រោលគោ ដែលកំពុងមានជម្ងឺ សម្រាកព្យាបាលនៅផ្ទះ ចំនួន ០១ គ្រួសារទៀត ក្នុងចំណោម ០៦ គ្រួសារ
Page 5 of 9