លោក ជា ពិសី ប្រធានក្រុមការងារចុះជួយសង្កាត់គីឡូម៉ែតលេខ៦ ចុះសួរសុខទុក្ខ និង សំណេះសំណាលជាមួយក្រុមបក្សនៃសាខាបក្សភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 228
នៅព្រឹកថ្ងៃសៅរ៏ទី១២ កញ្ញា វេលាម៉ោង9ព្រឹក ក្រុមការងារបក្សចុះជួយសង្កាត់គីឡូម៉ែតលេខ៦ ដឹកនាំដោយ លោក ជា ពិសី សមាជិកអចិន្រ្តយ៌បក្សខណ្ឌនិងជា ប្រធានក្រុមការងារ បានចុះតាមខ្នងផ្ទះ សាកសួរសុខទុក្ខនិងសំណេះសំណាលជាមួយប្រធានក្រុមបក្ស អនុសាខាទី៤ នៃសាខាបក្សភូមិ ស្ពានខ្ពស់ ចំនួន៣៧ក្រុមបក្ស ហើយមានការចូលរូមពីសំណាក់ អនុប្រធានបក្សសមាជិកអន្រ្តៃយ៏សង្កាត់ ប្រធានសាខាបក្សភូមិ ប្រធានក្រុម ចុះជួយភូមិ យុវជនសង្កាត់ សរុប៤៦រូប។ក្នុងការសំណេះសំណាលផ្តោតទៅលើ៖ធ្វើបច្ចុប្បន្នភាពសៀវភៅក្រុមបក្ស,ត្រួតពិនិត្យអត្តសញ្ញាណប័ណ្ណសមាជិកបក្ស,ជំរុញបញ្ចូលសមាជិកបក្សថ្មីក្នុងស្រទាប់យុវជន,ជំរុញផ្សព្វផ្សាយការគាំទ្រការស្រលាញ់បក្សបោះឆ្នោតជូនបក្ស,ទទួលយកការកង្វល់និងសំណូមពរពីសមាជិកបក្សដើម្បីដោះស្រាយ។ក្រុមការងារបានឧបត្ថម្ភដល់សមាជិកចូលរួមដើម្បីលើកទឹកចិត្តការងារក្នុងម្នាក់ៗ1មុឺន និងប្រធានសាខា ប្រធានអនុសាខា៤នាក់ ម្នាក់ៗ2មុឺនរៀលនិងជូនថវិកាកុមារាកុមារីសំរាប់ទិញនំចំណីផងដែរចំណាយថវិកាសរុប៥០មុឺនរៀល៕
លោក ជា ពិសី អភិបាលរងខណ្ឌប្ញស្សីកែវ និង ជាប្រធាន សសយក ខណ្ឌ ចូលរួមក្នុងកម្មវិធីចែកជូនដល់ ស្រ្តី មានផ្ទៃពោះ និងស្ត្រីទើបសម្រាល កូន ព្រមទាំងមានការពិនិត្យ ពិគ្រោះ សុខភាព ចាក់វ៉ាក់សាំង ផ្តល់ថ្នាំដល់ មាតា ទារក ដោយមិនគិតកម្រៃ ពេញ១ថ្ងៃនេះ
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 438
នាព្រឹកថ្ងៃ៦/៩/១៥នៅ មណ្ឌល សុខភាព សង្កាត់គីឡូម៉ែត្រលេខ៦ លោក ជា ពិសី អភិបាលរងខណ្ឌប្ញស្សីកែវ និងជាប្រធាន សសយក ខណ្ឌ លោកបណ្ឌិត ឡី សុភា ប្រធាន សេដ្ឋកិច្ចរាជធានី,លោកយិម សំអាង តំណាងមន្ទីរសុខាភិបាល , តំណាងក្រុមហ៊ុន Mamy poko បាននាំយកនូវ ខោទឹកនោម Mamy poko ចែកជូនដល់ ស្រ្តី មានផ្ទៃពោះ និងស្ត្រីទើបសម្រាល កូន ព្រមទាំងមានការពិនិត្យ ពិគ្រោះ សុខភាព ចាក់វ៉ាក់សាំង ផ្តល់ថ្នាំដល់ មាតា ទារក ដោយមិនគិតកម្រៃ ពេញ១ថ្ងៃនេះ ផងដែរ ដោយមាន ចូលរួមជាអធិបតី លោក ជា ពិសី អភិបាលរងខណ្ឌ , លោកប្រធានការិ សុខាភិបាល,លោកស្រីប្រធានមណ្ឌលសុខភាព ,យុវជន សសយក សង្កាត់ ខណ្ឌ មន្ត្រីពេទ្យ និង ប្រជាពលរដ្ឋ ចូលរួមប្រមាណ ២៥០ គ្រួសារ ។
លោក ជា ពិសិ អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សិកេវ ចុះចែកអំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅសង្កាត់គីឡូម៉ែតលេខ៦
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 351
នាព្រឹកថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៥ អនុសាខាកាកបាទក្រហមខណ្ឌឬស្សីកែវ ដឹកនាំដោយ លោក ជា ពិសី អនុប្រធាន តំណាងលោក ធុយ សុខន ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ឫស្សីកែវ អមដំណើរដោយ សមាជិក្រុមប្រឹក្សាសង្កាត់ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌ-សង្កាត់ និង មន្ត្រីកាកបាទក្រហមខណ្ឌ បានចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លាពី សម្ដេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឧបត្ថម្ភ ជូន ប្រជាពលរដ្ឋជួបការលំបាក,មានផ្ទុក មេរោគអេដស៍ និងចាស់ជរាគ្មានទីពឹង១៥គ្រួសារ តាមបណ្តាភូមិ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ដោយក្នុង១គ្រួសារទទួលបាន ៖ ១ . អង្ករ ២៥ គីឡូក្រាម ២ . ឃីត ០១ ( សារុង១ , ភួយ ១ , មុង១ , ក្រមា១ ) ៣ . មី ១កេស ៤ . ត្រីខ ១ យួរ(១០កំប៉ុង) ៥ . ទឹកត្រី ( ៦ ដប ) ៦ . ទឹកស៉ីអ៉ីវ ( ៦ ដប ) ៩ . ថរិកា ៥០,០០០ រៀល ។
Page 9 of 9