ឯកឧត្តម ជា ពិសី អភិបាលប្ញស្សីកែវ ដឹកនាំប្រជាការពារ និងយុវជន ចុះធ្វើការជួសជុលផ្លូវ នៅភូមិបឹងឈូក សង្កាត់ គ.ម ៦
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 376
នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ៨និង ៣០នាទី រសៀល ឯកឧត្តម ជា ពិសី អនុប្រធានគណបក្ស CPP ខណ្ឌប្ញស្សីកែវ ជាអភិបាលខណ្ឌ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ គ.ម ៦ បានដឹកនាំយុវជនបក្ស និង ក្រុមការងារចុះជួសជុលផ្លូវ នៅក្រុមទី១ ភូមិបឹងឈូក (ផ្លូវបឹងឈូក) ជូនតាមសំណូមពរប្រជាពលរដ្ឋ ហើយការជួសជុលនេះ ឯកឧត្តម ប្រធានក្រុមការងារ បានប្រើប្រាស់ថវិកាផ្ទាល់ខ្លួន ចំនួន ៦០០,០០ រៀល ។ នាឱកាសជួសជុលផ្លូវនោះ ក៏មានការចូលរួមឧបត្ថម្ភ ថវិកាពី ឯកឧត្តម ម៉ម ឡេងយ៉ានី អនុប្រធានក្រុមការងារចុះជួយសង្កាត់គីឡូម៉ែត្រលេខ៦ បានឧបត្ថម្ភដល់ក្រុមការងារ ថវិកា ចំនួន ៦០០,០០០ រៀល ផងដែរ ។
លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ តាមខ្នងផ្ទះ នៅភូមិបឹងឈូក សង្កាត់គីឡូម៉ែតលេខ៦
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 347
ប្ញស្សីកែវ ៖ រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅភូមិបឹងឈូក សង្កាត់ គម ៦ លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ ក្រុមប្រឹក្សា គម ៦ និងមេភូមិ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ តាមខ្នងផ្ទះ ប្រមាណ ៤៥ គ្រួសារ ។ ក្នុងឱកាសនេះ លោកអភិបាលខណ្ឌ បានឧបត្ថម្ភជូន ប្រជាពលរដ្ឋ ចាស់ជរា មានជីវភាពខ្វះខាត អស់ថវិកាចំនួន ៤៨០,០០០ រៀល ។
អភិបាលខណ្ឌប្ញស្សីកែវ លោក ជា ពិសី ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 422
ប្ញស្សីកែវ ៖ ព្រឹកថ្ងៃទី២១ ខែមេសាឆ្នាំ២០១៧ នៅភូមិក្រោលគោ សង្កាត់ គម ៦ លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ បេក្ខភាពក្រុមប្រឹក្សាសង្កាត់ គម ៦ និងមេភូមិ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ តាមខ្នងផ្ទះ ប្រមាណ ៤៥ គ្រួសារ ។ ក្នុងឱកាសនេះ លោកអភិបាលខណ្ឌ បានឧបត្ថម្ភជូន ប្រជាពលរដ្ឋ ចាស់ជរា មានជីវភាពខ្វះខាត អស់ថវិកាចំនួន ៦៨០,០០០ រៀល ។
លោក ជា ពិសី ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ តាមខ្នងផ្ទះ នៅភូមិបឹងឈូក សង្កាត់គីឡូម៉ែតលេខ៦
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 323
ប្ញស្សីកែវ ៖ ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ ក្រុមប្រឹក្សាសង្កាត់ទួលសង្កែ និងមេភូមិ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ តាមខ្នងផ្ទះ ប្រមាណ ៦៥ គ្រួសារ ។ ក្នុងឱកាសនេះ លោកអភិបាលខណ្ឌ បានឧបត្ថម្ភជូន ប្រជាពលរដ្ឋ ចាស់ជរា មានជីវភាពខ្វះខាត អស់ថវិកាចំនួន ៨០០,០០០ រៀល ។
"""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""
លោក ជា ពិសី និងភរិយា អញ្ជើញចូលរួមកម្មវិធីសប្បុរសធម៌ជួបជុំប្រជាជននៅសង្កាត់គីឡូម៉ែតលេខ៦
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 275
ប្ញស្សីកែវ ៖ រាត្រីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ នៅបុរីពិភពថ្មី សង្កាត់ គម ៦ ខណ្ឌប្ញស្សីកែវ លោក ជា ពិសី អភិបាលខណ្ឌ និង លោកស្រី អាន ផល្លា ជាភរិយា បានចូលរួមជាកិត្តិយសក្នុង ពិធីជួបជុំគ្រួសារ អ្នករស់នៅក្នុងបុរីពិភពថ្មី គម ៦ និងការពិសារអាហារសាមគ្គី ដើម្បីប្រមូលមូលនិធិ ទៅឧបត្ថម្ភដល់ មន្ទីរពេទ្យគន្ធបុប្ផា ។ នាឱកាសនេះ លោកអភិបាលខណ្ឌ និងលោកស្រី អាន ផល្លា បានឧបត្ថម្ភថវិកាដល់ មូលនិធិ ចំនួន ១០០ ដុល្លាសហរដ្ឋអាមេរិក និងបានចូលរួមពិសារអាហារសមគ្គី រាំលេងកំសាន្តជាមួយ បងប្អូនប្រជាពលរដ្ឋ ផងដែរ ។
Page 2 of 9