លោកស្រី អាន ផល្លា ប្រធានចលនាស្រ្តីខណ្ឌប្ញស្សីកែវ ដឹកនាំ ក្រុមការងារ ចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្នុងសង្កាត់ច្រាំងចំរេះទី១ និង សង្កាត់សង្កាត់ គម ៦
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 279
ប្ញស្សីកែវ ៖ នៅព្រឹក ថ្ងៃទី០៦ខែមេសា ឆ្នាំ២០១៧ នៅភូមិ១ ភូមិ២ ភូមិ៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ និងនៅល្ងាចថ្ងៃដដែលនៅក្រុម៧ ភូមិក្រោលគោ សង្កាត់ គម ៦ លោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងជាប្រធានចលនាស្ត្រី ខណ្ឌប្ញស្សីកែវ រួមដំណើរជាមួយ សមាជិកាខណ្ឌ - សង្កាត់ បេក្ខភាពក្រុមប្រឹក្សាសង្កាត់ច្រាំងចំរេះទី១ និង សង្កាត់ គម៦ ចុះជួបសួរសុខទុក្ខ ប្រជាពលរដ្ឋ និងសមាជិកបក្ស តាមខ្នងផ្ទះប្រមាណ១០០គ្រួសារ ដើម្បីស្វែងយល់ពី ទុក្ខលំបាក ក្ដីកង្វល់ និងសំណូមពរ របស់ បងប្អូន ក្នុងមូលដ្ឋាននេះ និងស្វែងរកដំណោះស្រាយ ។ នាឱកាសនេះ លោកស្រី អាន ផល្លា បានឧបត្ថម្ភថវិកាជូន ចាស់ជរា មានជីវភាពខ្វះខាត នៅតាមផ្ទះ អស់ថវិកាចំនួន ១,០០០,០០០ រៀល ជាការឧបត្ថម្ភផ្ទាល់របស់ លោក ជា ពិសី អភិបាលខណ្ឌ ។
នាយរងរដ្ឋបាលខណ្ឌប្ញស្សីកែវ នាំយកថវិកា លោក ជា ពិសី មកឧបត្ថម្ភដល់ គ្រួសារសពមួយ នៅសង្កាត់គីឡូម៉ែតលេខ៦
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 385
ប្ញស្សីកែវ ៖ នៅថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅក្រុមទី១០ ភូមិស្ពានខ្ពស់ សង្កាត់ គម ៦ លោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌប្ញស្សីកែវ ជួសមុខអោយ លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ អនុប្រធានគណបក្សខណ្ឌ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ គម ៦ លោក ឡេង ចាន់វិសិដ្ឋ ប្រធានការិយាល័យរដ្ឋបាល និងហរិញ្ញវត្ថុខណ្ឌ និងជាសមាជិកក្រុមការងារចុះជួយសង្កាត់ គម ៦ រួមនឹង យុវជន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសព កូនប្រុស លោក សុខ ហេងប៉ុន ប្រធានក្រុមទី១០ ភូមិស្ពានខ្ពស់ សង្កាត់ គម ៦ មរណភាពដោយសារធ្លាក់ពីលើផ្ទះ ។ ក្នុងឱកាសនោះ លោក ស៊ូ សារ៉ាត់ បានពាំនាំនូវ ការផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពីសំណាក់ លោក ជា ពិសី អភិបាលខណ្ឌ និង លោកស្រី អាន ផល្លា ជាភរិយា មកកាន់គ្រួសារសព និង បាននាំនូវថវិកា លោកអភិបាលខណ្ឌ ចំនួន ២០០,០០០ រៀល និងអង្ករ ៣០ គ.ក មកចូលរួមក្នុងពិធីបុណ្យនេះ ផងដែរ បន្ថែមលើនេះ លោក ស៊ូ សារ៉ាត់ ចូលរួម ថវិកា ២០,០០០ រៀល និង លោក ឡេង ចាន់ វិសិដ្ឋ ចូលរួម ៤០,០០០ រៀល ។
លោក ជា ពិសី ដឹកនាំក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ ផ្ដល់អំណោយដល់ ជនក្រីក្រ ចំនួន ១២៤ គ្រួសារ
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 231
ប្ញស្សីកែវ ៖ ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៧ ស្ថិតក្នុងនៅវត្តទួលសន្តិវ័ន្ត ភូមិក្រោលគោ សង្កាត់ គម ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌ និងជាប្រធានអនុសាខា ខណ្ឌប្ញស្សីកែវ រួមដំណើរលោកប្រធាន រួមមាន ៖ ព្រះតេជគុណ តំណាងព្រះចៅអធិការវត្ត លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ និងជាអនុប្រធានអនុសាខា លោកស្រី អាន ផល្លា អនុប្រធានកិត្តិយសអនុសាខា លោក សន សោភ័ណ្ឌ នាយករដ្ឋបាលសាលាខណ្ឌ និងជាសមាជិកគណៈកម្មាធិការអនុសាខា លោក លោកស្រី ជាក្រុមការងារអនុសាខាកាបាទក្រហម ខណ្ឌ-សង្កាត់ ក្រុមយុវជន ក.ក្រ.ក , យុវជន សសយក និស្សិត អមត ព្រមទាំង អាជ្ញាធរមូលដ្ឋាន បានរួមគ្នាចុះជួបសួរសុខទុក្ខ និងបាននាំ អំណោយរបស់ កាកបាទក្រហមកម្ពុជា ផ្ដល់ជូនដល់ បងប្អូនប្រជាពលរដ្ឋជា ជនងាយរងគ្រោះ ជនទីទាល់ក្រ ចាស់ជរាគ្មានទីពឹង សរុបចំនួន ១២៤ គ្រួសារ ។
អំណោយដែលបាននាំយកមកឧបត្ថម្ភ ដោយក្នុងមួយគ្រួសារៗ ទទួលបាន:
- អង្ករ ២០ គីឡូក្រាម
- និងថវិកា ២០,០០០រៀល ។
លោកស្រី អាន ផល្លា ចូលរួមបុណ្យសព ប្រជាពលរដ្ឋ នៅសង្កាត់ គម ៦
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 240
ប្ញស្សីកែវ ៖ នៅថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៧ លោកស្រី អាន ផល្លា តំណាង លោក ជា ពិសី អភិបាលខណ្ឌ បានបន្តទៅសួរសុខទុក្ខ និង រំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយគ្រួសារសព កញ្ញា អាយុ ២៦ ឆ្នាំជាប្រជាពលរដ្ឋ រស់នៅក្រុមទី៥ ភូមិក្រោលគោ សង្កាត់ គម ៦ ដែលបានទទួលមរណភាពដោយរោគាពាធ ។ លោកស្រី បាននាំយក អង្ករ ៣០មគ.ក និងថវិកា របស់ លោកអភិបាលខណ្ឌ ចំនួន ២០០,០០០ រៀល មកប្រគល់ជូន គ្រួសារសព ផងដែរ ។
លោកស្រី អាន ផល្លា តំណាង លោក ជា ពិសី អភិបាលខណ្ឌ អញ្ជើញជួបសួរសុខទុក្ខអំពី ស្ថានភាពជម្ងឺ មេភូមិក្រោលគោ សង្កាត់ គម ៦ នៅមន្ទីរពេទ្យកាល់ម៉ែត
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 221
ប្ញស្សីកែវ ៖ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ លោកស្រី អាន ផល្លា តំណាង លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ រួមដំណើរជាមួយ សហការី បានជួបសួរសុខទុក្ខ លោក តាក់ អ៊ួក អាយុ ៦៣ ឆ្នាំ ប្រធានភូមិក្រោលគោ សង្កាត់ គម ៦ កំពុងមានជម្ងឺឡើងសម្ពាធឈាម និងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត ។ បន្ទាប់ពីសំណេះសំណាល សួរសុខទុក្ខអ្នកជម្ងឺរួចហើយ លោកស្រី អាន ផល្លា បានប្រគល់ថវិកា ឧបត្ថម្ភរបស់ លោកអភិបាលខណ្ឌ ចំនួន ២០០,០០០ រៀល ជូន លោក តាក់ អ៊ួក ផងដែរ ឆ្លៀតក្នុងឱកាសនោះ លោកស្រី អាន ផល្លា បានឧបត្ថម្ភដល់ អ្នកជម្ងឺចាស់ជរាម្នាក់ទៀត ដែលកំពុងសម្រាកព្យាបាលនៅក្បែរនោះ នូវថវិកា ៤០,០០០ រៀល ហើយ មន្ត្រីការិ. ច្រកចេញចូលតែមួយម្នាក់ បានចូលរួមឧបត្ថម្ភជាថវិកា ២០,០០០ រៀល ជូនអ្នកជម្ងឺនោះផងដែរ ៕
Page 3 of 9