លោកជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម ចុះពិនិត្យការដ្ឋានដាក់លូមួយខ្សែប្រវែង ៦៥ ម៉ែត្រ មុខកាត់ ០,៦ ម៉ែត្រ
- Details
- Written by ខណ្ឌមានជ័យ
- Category: សង្កាត់ចាក់អង្រែក្រោម
នៅរសៀលថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ២០១៦ លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានចុះពិនិត្យការដ្ឋានដាក់លូមួយខ្សែប្រវែង ៦៥ ម៉ែត្រ មុខកាត់ ០,៦ ម៉ែត្រ នៅក្រុមទី២ ភូមិព្រែតាឡុង ថវិការបស់ប្រជាពលរដ្ឋ និងសង្កាត់ ។
សង្កាត់ចាក់អង្រែក្រោម បានរៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយគោលនយោបាយ ភូមិសង្កាត់មានសុវត្តិភាព
- Details
- Written by ខណ្ឌមានជ័យ
- Category: សង្កាត់ចាក់អង្រែក្រោម
នៅរសៀលថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ២០១៦ សង្កាត់ចាក់អង្រែក្រោម បានបើកវេទិការសាធារណៈ និងផ្សព្វផ្សាយគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព នៅភូមិព្រែកតាឡុង១ ក្រោមអធិបតីភាព ឯឧត្តម យិត ប៊ុណ្ណា ប្រធានក្រុមការងារចុះជួយសង្កាត់ចាក់អង្រែក្រោម លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម និងលោក លោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ នាយរងប៉ុស្តិ៏ ។
លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យបាននាំយកអំណោយចែកជូនពលរដ្ឋក្រីក្រក្នុងសង្កាត់ចាក់អង្រែក្រោម
- Details
- Written by ខណ្ឌមានជ័យ
- Category: សង្កាត់ចាក់អង្រែក្រោម
ព្រឹកថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៥ វេលាម៉ោង ០៨:០០ នាទី ព្រឹក លោកពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បាននាំយកអំណោយរបស់សម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋក្រីក្រ ចំនួន ១០ គ្រួសារ ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ អំណោយដែលត្រូវចែកជូននាឱកាសនេះ រួមមាន ៖ អង្ករ ២៥ គក្រ មី០១កេស ទឹកសុទ្ធ០១កេស ត្រីខ០១យួរ និងឃីត០១កញ្ចប់ ជាអំណោយ របស់សម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងថវិកា ៥ម៉ឺនរៀល ជាអំណោយផ្ទាល់ របស់ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ។ មានមតិសំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលត្រូវទទួលអំណោយនាឱកាសនោះ លោកប្រធានកិត្តិយស បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចគត្តិព្រឹទ្ធបណ្ឌិត និងបានមានប្រសាសន៍ សូមអោយ លោកពូ អ្នកមីង លោកយាយ លោកតា អ៊ំ ថែរក្សាសុខភាព ដោយត្រូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ជានិច្ច ៕
លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម ចុះសួរសុខទុកលោកយាយឈ្មោះ ផាន់ សារិទ្ធ អាយុ ៧៧ ឆ្នាំ ដែលមានជំងឺសំរាកព្យាបាលនៅមន្ទីរពេទ្យសូវៀត
- Details
- Written by ខណ្ឌមានជ័យ
- Category: សង្កាត់ចាក់អង្រែក្រោម
នៅព្រឹកថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៦ លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម លោកស្រី លី ណាវី សមាជិកក្រុមប្រឹក្សាសង្កាត់ លោក ឈួន សំអិត មេភូមិទួលរកា១ និងលោកស្រី សុខ សុគៀង មេភូមិទួលរកា២ បានចុះសួរសុខទុកលោកយាយឈ្មោះ ផាន់ សារិទ្ធ អាយុ ៧៧ ឆ្នាំ ដែលមានជំងឺសំរាកព្យាបាលនៅមន្ទីរពេទ្យសូវៀត នៅក្នុងការសួរសុខទុក្ខនោះដែរលោកចៅសង្កាត់និងមេភូមិ បានឧបត្ថម្ភទឹកផ្លែឈើ ១កេស ទឹកដោះគោ ១ កេស និងថវិកាចំនួន ១៤០០០០ រៀល ។
លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យបាននាំយកអំណោយចែកជូនពលរដ្ឋក្រីក្រក្នុងសង្កាត់ចាក់អង្រែក្រោម
- Details
- Written by ខណ្ឌមានជ័យ
- Category: សង្កាត់ចាក់អង្រែក្រោម
រសៀលថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៥ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យបាននាំយកអំណោយរបស់សម្តេចគតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនពលរដ្ឋក្រីក្រ ជនពិការ ចាស់ជរាគ្មានទីពឹង ចំនួន ០៥ គ្រួសារ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ អំណោយដែលបាន ចែកជូននាឱកាសនោះរួមមាន ៖ អង្ករ ២៥ គីឡូក្រោម មី១កេស ត្រីខ១យួរ និងឃីត១ ។ ថ្លែងទៅកាន់ពលរដ្ឋក្រីក្រ ជនពិការ ចាស់ជរាគ្មានទីពឹង ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានផ្តាំផ្ញើការសាកសួរសុកទុក្ខពីសំណាក់សម្តេចគតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងបានផ្តាំផ្ញើអោយពលរដ្ឋក្រីក្រ ជនពិការ ចាស់ជរាគ្មានទីពឹង ដែលទទួលបានអំណោយនៅពេលនេះ ត្រូវខិតខំថែរក្សាសុខភាព ដោយត្រូវ រស់នៅស្អាត ផឹកស្អាត និងហូបស្អាតជានិច្ច ។
Page 2 of 3