ព្រឹកថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៥ វេលាម៉ោង ០៨:០០ នាទី ព្រឹក លោកពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បាននាំយកអំណោយរបស់សម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋក្រីក្រ ចំនួន ១០ គ្រួសារ ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ អំណោយដែលត្រូវចែកជូននាឱកាសនេះ រួមមាន ៖ អង្ករ ២៥ គក្រ មី០១កេស ទឹកសុទ្ធ០១កេស ត្រីខ០១យួរ និងឃីត០១កញ្ចប់ ជាអំណោយ របស់សម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងថវិកា ៥ម៉ឺនរៀល ជាអំណោយផ្ទាល់ របស់ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ។ មានមតិសំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលត្រូវទទួលអំណោយនាឱកាសនោះ លោកប្រធានកិត្តិយស បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចគត្តិព្រឹទ្ធបណ្ឌិត និងបានមានប្រសាសន៍ សូមអោយ លោកពូ អ្នកមីង លោកយាយ លោកតា អ៊ំ ថែរក្សាសុខភាព ដោយត្រូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ជានិច្ច ៕ 

0
0
0
s2sdefault