នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៧

នៅសង្កាត់អូឡាំពិច ស្ថិតនៅផ្លូវលេខ២៩២ បានរៀបចំពិធីបើកការដ្ឋាន សាងសង់ផ្លូវអាស់ស្វាល់លេខ ២៩២ និងផ្លូវលេខ៣០៤ គំរោងមូលនិធិសង្កាត់ ក្រោមអធិបតីភាពលោក ប៊ុន សុភក្រ្ត័ អភិបាលរងខណ្ឌចំការមន។

0
0
0
s2sdefault

នៅថ្ងៃទី ៤ វិចិ្ឆកា ២០១៦ វេលាម៉ោង ២ម៉០០ នៅសាលាសង្កាត់អូឡាំពិក បានរៀបចំវេទិកាសាធារណភូមិ សង្កាត់មានសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្រសង្កាត់អូឡាំពិក ដើម្បីយល់ដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការថែរក្សាសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋផងដែរ ដែលមានអ្នកចូលរួមចំនួន ៤៣នាក់ ស្រី២៤នាក់ ដោយវេទិកាសាធារណនោះផងដែរ បានក្រោមអធិបតីលោក ពា ហន ចៅសង្កាត់អូឡាំពិក។

0
0
0
s2sdefault

ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ លោក ព្រុំ សំខាន់ អនុប្រធានគណះកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌចំការមន លោក គឹម ឈុនអ៊ូ  អនុប្រធានគណះកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌចំការមន លោក ផែង សុខេម សមាជិកអចិន្រ្តៃយ៍គណបក្សខណ្ឌ បាននាំអំណោយថវិកាមូលនិធិមរណៈសង្គ្រោះចំនួន ២.៥០០.០០ ០រៀល និងថវិកាគណបក្សខណ្ឌចំនួន ៤០០.០០០រៀល ជូនគ្រួសារសព លោកស្រី យឹម លីម សមាជិកក្រុមប្រឹក្សាសង្កាត់អូរឡាំពិក ដែលទទួលមរណៈភាពកាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៥។

0
0
0
s2sdefault

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ នៅទីស្នាក់ការបក្សសង្កាត់អូឡាំពិក បានប្រជុំជីវភាពប្រចាំខែ ក្រោមអធិបតីភាព លោក ពា ហន ប្រធានគណបក្សសង្កាត់ តំណាងអោយ ឯកឧត្តម ឡៅ ហុីម ប្រធានក្រុមការងារចុះជួយសង្កាត់ សមាសភាពចូលរួមមាន លោក លោកស្រី ប្រធាន អនុប្រធាន សមាជិកសមាជិកា សាខាបក្សទាំង៥ ភូមិ

0
0
0
s2sdefault

ប្រតិភូសាលាខណ្ឌចំការមន ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥ ដឹកនាំដោយ លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ និង លោក ព្រុំ សំខាន់ អភិបាលនៃគណះអភិបាលខណ្ឌចំការមន បានចុះសាកសួរសុខទុក្ខ លោកស្រី យឹម លីន សមាជិកក្រុមប្រឹក្សាសង្កាត់អូឡាពិច ដែលមានជម្ងឺជាទម្ងន់ និងបានផ្តល់អំណោយរួមមាន: អង្ករ ៥០គីឡូក្រាម មុង០១ ក្រមា០១ សារុង០១ ត្រីខ ០១យួរ ទឹកដោះគោឆៅ ០២ឡូ មី០១កេស និងថវិកាចំនួន ២០០,០០០ រៀល។

0
0
0
s2sdefault