នំបញ្ចុកសាមគ្គីឯកភាពជាតិត្រូវបានប្រារព្ធឡើងនៅវិមានព្រឹទ្ធសភា
កាលពីព្រឹកថ្ងៃអាទិត្យ ៧កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព. ស ២៥៦៣ ត្រូវនិងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិសានំបញ្ចុកសាមគ្គីឯកភាពជាតិ ជាមួយមន្ត្រី បុគ្គលិក កម្មករ និងក្រុមសន្តិសុខ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងបងប្អូនកម្មករ នៃការដ្ឋានសំណង់អាគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា សរុបប្រមាណជាង៩០០នាកជាង នៅវិមានព្រឹទ្ធសភា ។
សម្ដេចវិបុលសេនាបានធ្វើការសំណេះសំណាលសួរសុខទុក្ខបងប្អូនទាំងអស់យ៉ាងរាក់ទាក់ស្និទ្ធស្នាលអស់ពីសន្តានចិត្តជាថ្នាក់ដឹកនាំដ៏ប្រពៃបំផុត៕
- Details
- Written by PMY
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខ័ណ្ឌ២០១៩~២០២៤ នៅមជ្ឈមណ្ឌលកោះពេជ្រ
នាព្រឹកថ្ងៃសុក្រ ១៤កេីត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ក្រុមការងារថ្នាក់កណ្តាល រាជធានី ខ័ណ្ឌ សង្កាត់ បានចូលរួមអបអរសាទរកម្មវិធីបេីកយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សារាជធានី ខ័ណ្ឌ អាណត្តិទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានគណ:ប្រចាំការគណ:អចិន្រ្ដៃយ៍គណ:កម្មាធិការកណ្តាល អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញក្នុងស្មារតីមោទន:ក្រៃែលងស្របតាមច្បាប់បោះឆ្នោតនៃព្រះរាជាចក្រកម្ពុជា៕
- Details
- Written by PMY
ពរជ័យសិរីមង្គលដ៏ឧត្តុង្គឧត្តមរបស់សម្តេចវិបុលសេនាភក្តីជូនចំពោះសង្កាត់បឹងកក់ ១
កាលពីថ្ងៃទី ១០ កើត ខែចេត្រ ពស ២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែមេសាឆ្នាំ២០១៩វេលាម៉ោង ៧ និង៣០នាទីព្រឹក នៅសាលាសង្កាត់បឹងកក់១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ឯកឧត្តមយូ ភិរម្យ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចវិបុលសេនាភក្តី និងបានជួបសំណេះសំណាលជាមួយសមាជិកសមាជិកាក្រុមប្រឹក្សាសង្កាត់។ នាឱកាសនោះដែរ ឯ.ឧ បានផ្តាំផ្ញើឲ្យសមាជិកសមាជិកា គ្រប់រូបថែរក្សាសុខភាពឲ្យបានល្អ សាមគ្គីភាពផ្ទៃក្នុងរួមគ្នាដោះស្រាយភាពអសកម្មក្នុងមូលដ្ឋានបម្រើសេវាជូន ប្រជាពលរដ្ឋ និង កុំយកកម្រៃខុសអំពីច្បាប់បានកំណត់។
- Details
- Written by PMY
ពាំនាំនូវពរជ័យសិរីមង្គលដ៏ឧត្តុង្គឧត្តមរបស់សម្តេចវិបុលសេនាភក្តីជូនចំពោះសង្កាត់បឹងសាឡាង
កាលពីថ្ងៃទី ៩ កើត ខែចេត្រ ពស ២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែមេសាឆ្នាំ២០១៩វេលាម៉ោង ៣ និង៣០នាទីរសៀល នៅសាលាសង្កាត់បឹងសាឡាង ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ឯកឧត្តមយូ ភិរម្យ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចវិបុលសេនាភក្តី និងបានជួបសំណេះសំណាលជាមួយសមាជិកសមាជិកាក្រុមប្រឹក្សាសង្កាត់។ នាឱកាសនោះដែរ ឯ.ឧ បានផ្តាំផ្ញើឲ្យសមាជិកសមាជិកា គ្រប់រូបថែរក្សាសុខភាពឲ្យបានល្អ សាមគ្គីភាពផ្ទៃក្នុងរួមគ្នាដោះស្រាយភាពអសកម្មក្នុងមូលដ្ឋានបម្រើសេវាជូន ប្រជាពលរដ្ឋ និង កុំយកកម្រៃខុសអំពីច្បាប់បានកំណត់។
- Details
- Written by PMY
ជំនួបជាមួយអង្គបោះឆ្នោតក្រុមប្រឹក្សាខ័ណ្ឌ រាជធានី មកពីសង្កាត់ទន្លេបាសាក់
កាលពីថ្ងៃទី ៨ រោចខែផល្គុន ពស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែមីនាឆ្នាំ២០១៩វេលាម៉ោង៥ និង១០នាទី នៅសណ្ឋាគារតាយម៉េង ផ្លូវព្រះនរោត្តមភូមិ១០សង្កាត់ទន្លេបាសាក់ខាងត្បូងក្រសួងមហាផ្ទៃ ឯកឧត្តមយូ ភិរម្យ អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះរាជធានីភ្នំពេញ និងជាទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណ:កម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ និងជាប្រធានព្រឹទ្ធសភា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចវិបុលសេនាភក្តីបានជួបសំណេះសំណាលជាមួយសមាជិកសមាជិកា ក្រុមប្រឹក្សាសង្កាត់ទន្លេបាសាក់ (CPP)អង្គបោះឆ្នោតក្រុមប្រឹក្សារាជធានីនិងខណ្ឌនាខែឧសភាឆ្នាំ២០១៩ខាងមុខ។ នាឱកាសនោះដែរ ឯ.ឧ បានផ្តាំផ្ញើឲ្យសមាជិកសមាជិកា គ្រប់រូបថែរក្សាសុខសុខភាពឲ្យបានល្អ សាមគ្គីភាពផ្ទៃក្នុងរួមគ្នាដោះស្រាយភាពអសកម្មក្នុងមូលដ្ឋានបម្រើសេវាជូន ប្រជាពលរដ្ឋ និង កុំយកកម្រៃខុសអំពីច្បាប់បានកំណត់។
ក្រោយពីទទួលទានអាហារពេលព្រឹករួចឯកឧត្តមបានឧបត្ថម្ភថវិកាមួយចំនួនដល់គណបក្សសង្កាត់បន្ថែមទៀតផង។
- Details
- Written by PMY
លោក យូ ភិរម្យអញ្ជើញទៅពិនិត្យស្នាក់ការគណៈកម្មាធិការបក្សផ្សារថ្មីទី១
នៅថ្ងៃពុធ ១០ រោច ខែបុស្ស សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣០ មករា ឆ្នាំ ២០១៩ វេលាថ្ងៃត្រង់ លោក យូ ភិរម្យ អនុប្រធានក្រុមការងារគណ:កម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ និងជាទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណ:កម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ និងជាប្រធានព្រឹទ្ធសភា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចវិបុលសេនាភក្តីជូនបងប្អូននៅគណ:កម្មាធិការបក្សសង្កាត់ផ្សារថ្មី១ ខ័ណ្ឌដូនពេញ និង ប្រជុំពិនិត្យលើការងារចាំបាច់មួយចំនួន។
- Details
- Written by PMY
បេសកកម្មមកកាន់បឹងសាឡាងរបស់ លោក យូ ភិរម្យ អនុប្រធានក្រុមការងារគណ:កម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ
នៅថ្ងៃអង្គារ ៩រោច ខែបុស្ស សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៩ មករា ឆ្នាំ ២០១៩រសៀលលោក យូ ភិរម្យ អនុប្រធានក្រុមការងារគណ:កម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ និងជាទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណ:កម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ និងជាប្រធានព្រឹទ្ធសភា បានចុះសួរសុខទុក្ខបងប្អូននៅគណ:កម្មាធិការបក្សសង្កាត់បឹងសាឡាង ខ័ណ្ឌទួលគោក និង ប្រជុំពិនិត្យលើការងារចាំបាច់មួយចំនួន។ ក្នុងខណ:នោះលោកក៏បានចូលរួមរំលែកទុក្ខ ព្រមទាំងចូលបច្ច័យបុណ្យសពសមាជិកបក្សចំនួនពីររូប នៅភូមិ២ និង ភូមិ៤។
- Details
- Written by PMY
វត្តមានលោក យូ ភិរម្យ នៅគណៈកម្មាធិការបក្សសង្កាត់កំបូល ខ័ណ្ឌពោធិសែនជ័យ
កាលពីថ្ងៃសៅរ៍ ៦រោច ខែបុស្ស សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៦ មករា ឆ្នាំ ២០១៩ រសៀល លោក យូ ភិរម្យ អនុប្រធានក្រុមការងារគណ:កម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ និងជាទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ និងជាប្រធានព្រឹទ្ធសភា បានចុះសួរសុខទុក្ខបងប្អូននៅគណៈកម្មាធិការបក្សសង្កាត់កំបូលនិងប្រជុំពិនិត្យលើការងារចាំបាច់មួយចំនួន។
- Details
- Written by PMY
Page 8 of 499