អំបុកសន្តិភាពថែជាតិសាសនាព្រះមហាក្សត្រ
អំបុកខ្មែរថែ ជាតិ សាសនា ព្រះមហាក្សត្រ នៅសង្កាត់បឹងសាឡាង
- Details
- Written by PMY
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី កាន់វេនទី ១៣ នៅវត្តសំពោងផលអណ្តែត
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា អនុប្រធានគណ:បក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះជួយរាជធានី បានអញ្ជេីញកាន់បិណ្ឌទី១៣ នៅវត្តសំពោងផលអណ្តែត ភូមិឬស្សីស្រស់ សង្កាត់និរោធ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រី ប្រជាពុទ្ធបរិស័ទដ៏ច្រេីនរូប នាវេលាព្រឹកថ្ងៃ ព្រហស្បតិ៍ ១៣ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០១៩ ក្នុងឱកាសនោះសម្តេចវិបុលសេនាភក្តីប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលផលវិជ្ជមានពីសុខសន្តិភាព និង ការអភិវឌ្ឍន៍ដ៏ឆាប់រហ័សឥតឈប់ឈរក្នុងនីតិរដ្ឋក្រោមបាវចនាជាតិ៕
- Details
- Written by PMY
ប្រធានក្រុមការងារចុះជួយរាជធានី បានអញ្ជេីញកាន់បិណ្ឌទី១២ នៅវត្តអង្គកំពង់ថ្មកែវ ភូមិអង្គ សង្កាត់ប្រទះឡាង ខ័ណ្ឌកំបូល
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា អនុប្រធានគណ:បក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះជួយរាជធានី បានអញ្ជេីញកាន់បិណ្ឌទី១២ នៅវត្តអង្គកំពង់ថ្មកែវ ភូមិអង្គ សង្កាត់ប្រទះឡាង ខ័ណ្ឌកំបូល រាជធានីភ្នំពេញ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រី ប្រជាពុទ្ធបរិស័ទដ៏ច្រេីនរូប នាវេលាព្រឹកថ្ងៃ ពុធ ១២ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងឱកាសនោះសម្តេចវិបុលសេនាភក្តីប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលផលវិជ្ជមានពីសុខសន្តិភាព និង ការអភិវឌ្ឍន៍ដ៏ឆាប់រហ័ស។
- Details
- Written by PMY
ចូលរួមរំលែកមរណៈទុក្ខសមាជិកក្រុមប្រឹក្សាសង្កាត់ទន្លេបាសាក់
កាលពីរសៀល ថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម យូ ភិរម្យ អនុប្រធានក្រុម ការងារគណៈកម្មាធិការកណ្តាល ចុះជួយរាជធានីភ្នំពេញ ទីប្រឹក្សាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមបុណ្យ៧ថ្ងៃ និង ១០០ថ្ងៃរបស់លោក ប៊ូ ហ៊ុយ សមាជិកក្រុមប្រឹក្សាសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន ប្រារព្ធនៅវត្តស្វាយពពែ ដោយក្តីក្តុកក្តួលជាពន់ពេកដែលបាត់បង់មន្ត្រីដ៏ឆ្នើមមួយរូប៕
- Details
- Written by PMY
ពិសានំបញ្ចុកតេជោសន្តិភាព សាមគ្គីជាតិ នៅសង្កាត់ទន្លេបាសាក់
កាលពីព្រឹក ថ្ងៃអាទិត្យ ៧កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម យូ ភិរម្យ អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល ចុះជួយរាជធានីភ្នំពេញ ទីប្រឹក្សាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមគាំទ្រពិធីពិសានំបញ្ចុកសាមគ្គីឯកភាពជាតិ ព្រមទាំងផ្តល់នូវការបកស្រាយពីយុទ្ធសាស្ត្រជាវិជ្ជមាន របស់ សម្តេចតេជោ ជូនមន្ត្រី បុគ្គលិក ប្រជាជន នៅសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន ក្នុងបរិយាកាសដ៏សែនរីករាយជាបងប្អូនរួមជាតិ៕
- Details
- Written by PMY
នំបញ្ចុកតេជោសាមគ្គី ក្នុងសន្តិភាពបឹងសាឡាង
កាលពីវេលាថ្ងៃត្រង់ ថ្ងៃអាទិត្យ ៧កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម យូ ភិរម្យ អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ ទីប្រឹក្សាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមគាំទ្រពិធី និង ពិសានំបញ្ចុកសាមគ្គីឯកភាពជាតិ ជាមួយមន្ត្រី បុគ្គលិក ប្រជាជន នៅសង្កាត់បឹងសាឡាង ខ័ណ្ឌទួលគោក ក្នុងបរិយាកាសដ៏សែនរីករាយជាបងប្អូនរួមជាតិ៕
- Details
- Written by PMY
នំបញ្ចុកតេជោសាមគ្គីជាតិ ក្រោមបរិយាកាសរីករាយសុខសន្តិភាព វឌ្ឍនភាព នៅទួលសង្កែ១
កាលពីព្រឹកព្រលឹមស្រាង ថ្ងៃអាទិត្យ ៧កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម យូ ភិរម្យ អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ ទីប្រឹក្សាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមគាំទ្រពិធីពិសានំបញ្ចុកសាមគ្គីឯកភាពជាតិ ជាមួយមន្ត្រី បុគ្គលិក ប្រជាជន នៅសង្កាត់ទួលសង្កែ១ ខ័ណ្ឌឬស្សីកែវ ក្នុងបរិយាកាសដ៏សែនរីករាយជាបងប្អូនរួមជាតិ៕
- Details
- Written by PMY
នំបញ្ចុកសាមគ្គី សន្តិភាព មហាជន នៅសង្កាត់បឹងកក់១
កាលពីរសៀលថ្ងៃអាទិត្យ ៧កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព. ស ២៥៦៣ ត្រូវនិងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម យូ ភិរម្យ អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ ទីប្រឹក្សាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិសានំបញ្ចុកសាមគ្គីឯកភាពជាតិ ជាមួយមន្ត្រី បុគ្គលិក ប្រជាជន នៅសង្កាត់បឹងកក់១ ខ័ណ្ឌទួលគោក ក្នុងស្មារតីភាតរភាពក្រៃលែង៕
- Details
- Written by PMY
Page 7 of 499