ឯកឧត្តម យូ ភិរម្យ បានពាំនាំនូវអង្ករ និងថវិកាមួយចំនួនជូនអ្នកទីទ័លនៅសង្កាត់កោះដាច់
កាលពីព្រឹក ថ្ងៃ សុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម យូ ភិរម្យ អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ ទីប្រឹក្សាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជេីញឧបត្ថម្ភគ្រួសារខ្វះខាតចំនួន៥គ្រួសារ ដោយមួយគ្រួសារៗនូវអង្ករ ៥០គក្រ និងបច័្ចយ៥០០០០៛ ដែលមានទីលំនៅនៅសង្កាត់កោះដាច់ខ័ណ្ឌជ្រោយចង្វារ ដេីម្បីចូលរួមសម្រាលទុក្ខលំបាករបស់បងប្អូនទៅតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ៕
- Details
- Written by You Phirum
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អនុប្រធានគណ:បក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះជួយរាជធានី បានអញ្ជេីញកាន់បិណ្ឌទី១២ នៅវត្តអង្គស្តុក
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អនុប្រធានគណ:បក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះជួយរាជធានី បានអញ្ជេីញកាន់បិណ្ឌទី១២ នៅវត្តអង្គស្តុក ភូមិត្រពាំងពោធិ សង្កាត់ឪឡោក ខ័ណ្ឌកំបូល រាជធានីភ្នំពេញ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រី ប្រជាពុទ្ធបរិស័ទដ៏ច្រេីនរូប នាវេលាព្រឹកថ្ងៃ ច័ន្ទ ១២ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសនោះសម្តេចវិបុលសេនាភក្ញ្ជសេនាភក្តី បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលផលវិជ្ជមានពីសុខសន្តិភាព និង ការអភិវឌ្ឍន៍ដ៏ឆាប់រហ័ស។
- Details
- Written by PMY
ឯកឧត្តម យូ ភិរម្យ ចូលរួមរម្លែកទុក្ខគ្រួសារសព លោកវេជ្ជបណ្ឌិត សូ ផាត នៅសង្កាត់ទួលទំពូង២
កាលពីព្រឹក ថ្ងៃពុធ ១ កើត ខែពិសាខ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម យូ ភិរម្យ អនុប្រធានក្រុម ការងារចុះជួយរាជធានីភ្នំពេញ ទីប្រឹក្សាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមបុណ្យសពលោកវេជ្ជបណ្ឌិត សូ ផាត ដែលទទួលអនិច្ចកម្មកាលពីថ្ងៃទី២០ មេសា ២០២០ ដោយរោគាពាធ នៅសង្កាត់ទួលទំពូង ២ ខ័ណ្ឌចំការមន ដោយក្តីក្តុកក្តួលជាពន់ពេកដែលបាត់បង់នូវបញ្ញាវន្តដ៏ឧត្តុង្គឧត្តមមួយរួម៕
- Details
- Written by You Phirum
សារគោរពជូនពរសម្តេចប្រមុខរដ្ឋស្តីទីពីសំណាក់ឯកឧត្តម យូ ភិរម្យ និង លោកជំទាវ
- Details
- Written by PMY
សកម្មភាពគាំទ្រការប្រយុទ្ធប្រឆាំងជម្ងឺបណ្តាលមកពី Covid-19 Pandemic
ឯកឧត្តម យូ ភិរម្យ អនុប្រធានក្រុម ការងារគណៈកម្មាធិការកណ្តាល ចុះជួយរាជធានីភ្នំពេញ ទីប្រឹក្សាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធាន
ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានចូលរួមវិភាគទានដេីម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺបណ្តាលមកពី Covid-19
- Details
- Written by PMY
វត្តមានទីប្រឹក្សាសម្តេចភ្កក្ន្តីនៅសង្កាត់បឹងកក់១
អំបុកខ្មែរថែ ជាតិ សាសនា ព្រះមហាក្សត្រ នៅសង្កាត់បឹងកក់១
- Details
- Written by PMY
Page 6 of 499