ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុងប្រវែង ២៦០៥ម៉ែត្រ ស្ថិតភូមិសំរោងខាងជេីងសង្កាត់សំរោងខណ្ឌព្រែកព្នៅ
- Details
- Written by ខណ្ឌព្រែកភ្នៅ
- Category: សង្កាត់សំរោង
គោរពជូនជ្រាប
នៅព្រឹកថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៦ នេះមានប្រារព្ឋពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុងប្រវែង ២៦០៥ម៉ែត្រ ស្ថិតភូមិសំរោងខាងជេីងសង្កាត់សំរោងខណ្ឌព្រែកព្នៅក្រោមអធិបតីភាពសម្តេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង, លោក ឧត្តមសេនីទោ ហ៊ុន ម៉ានិត ប្រធាននាយកដ្ឋានស្រាវជ្រាវចារកម្មអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ,ឯ/ឧ ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញនឹង លោកគ្រូ-អ្នកគ្រូ ៩៤នាក់ សិក្សានុសិស្ស ៦៦០នាក់ តាជី-យាយជី ២០០នាក់ ប្រជាពលរដ្ឋក្នុងនិងក្រៅភូមិនៃសង្កាត់សំរោង ១០០០នាក់ សរុបទាំងអស់ ២០០០នាក់ ។
ពិធីសំណេះសំណាល និងក្រុុងពាលីបញ្ចុះបឋមសិលាកសាងទីស្នាក់ការគណបក្សសង្កាត់សំរោង ខណ្ឌព្រែកព្នៅ
- Details
- Written by ខណ្ឌព្រែកភ្នៅ
- Category: សង្កាត់សំរោង
នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ មានការរៀបចំពិធីសំណេះសំណាល និងក្រុងពាលីបញ្ចុះបឋមសិលាកសាងទីស្នាក់ការគណបក្សសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាព ឯកឧត្តម រស់ សុផាន់ រដ្ឋលេខាធិការក្រសួងមុខងារសាធារណ: ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌព្រែកព្នៅ និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខណ្ឌព្រែកព្នៅ , លោក សុខ សម្បត្តិ ប្រធានគណ:កម្មាធិការបក្សខណ្ឌ ព្រមទាំងមានការចូលរួមពី លោក លោកស្រី ក្រុមការងារចុះជួយខណ្ឌ-សង្កាត់ សមាជិក សមាជិកាគណបក្សខណ្ឌ-សង្កាត់ រួមទាំងប្រជាពលរដ្ឋចូលរួមប្រមាណជាង ៥០០នាក់ ។
សកម្មភាពចូលរួមរបស់អាជ្ញាធរ ខណ្ឌ-សង្កាត់-ប្រជាពលរដ្ឋ និងព្រះសង្ឃវត្តច័ន្ទបូរីវង្ស(វត្តសម្តេចណយច្រឹក)
- Details
- Written by ខណ្ឌព្រែកភ្នៅ
- Category: សង្កាត់សំរោង
សកម្មភាពចូលរួមរបស់អាជ្ញាធរ ខណ្ឌ-សង្កាត់-ប្រជាពលរដ្ឋ
និងព្រះសង្ឃវត្តច័ន្ទបូរីវង្ស(វត្តសម្តេចណយច្រឹក)ចាក់ផ្លូវបេតុង
១ខ្សែប្រវែងជាង៤០០ម៉ែត្រជូនប្រជាពលរដ្ឋក្នុងភូមិសំរោង
ខាងជើងដែលជាថវិការបស់វត្តនិងសប្បុរសជន។
បើកការដ្ឋានស្ថាបនាផ្លូវ បេតុងចំនួន2ខ្សែប្រវែង796ម
- Details
- Written by ខណ្ឌព្រែកភ្នៅ
- Category: សង្កាត់សំរោង
នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង8,30នាទី សាលាខណ្ឌព្រែកព្នៅ បាន រៀបចំបើកការដ្ឋានស្ថាបនាផ្លូវ បេតុងចំនួន2ខ្សែប្រវែង796ម ក្រោម អធិបតីភាព
លោក សុខ សម្បត្តិ អភិបាលនៃគណ:អភិបាលខណ្ឌព្រែកព្នៅ និងលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ ស្ថិតនៅភូមិ សំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដែលជាថវិកាមូលនិធិអភិវឌ្ឍន៍ ចំនួន 745 147 000រៀល។
ពិធីបើកការដ្ឋានបន្តផ្លូវបេតុងមួយខ្សែ ប្រវែង៤៨៤ម ស្ថិតនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ
- Details
- Written by ខណ្ឌព្រែកភ្នៅ
- Category: សង្កាត់សំរោង
នាព្រឹកថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៥ សាលាខណ្្ឌព្រែកព្នៅ មានរៀបចំពិធីបើកការដ្ឋានបន្តផ្លូវបេតុងមួយខ្សែ ប្រវែង៤៨៤ម ស្ថិតនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាព លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌ លោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ លោក លោកស្រីអភិបាលរង លោកនាយក នាយករងរដ្ឋបាលខណ្ឌ លោក លោកស្រី ប្រធានការិយាល័យជំនាញ ចំណុះជំុវិញខណ្ឌ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណជាង១៥០នាក់។
Page 1 of 2