វត្តមានសម្ដេច សាយ ឈុំ នៅគណៈកម្មាធិការបក្សខណ្ឌឫស្សីកែវ
- Details
- Written by PMY
- Category: ខណ្ឌព្រែកព្នៅ
- Hits: 1523
នៅវេលាព្រឹកថ្ងៃព្រហស្បត្តិ ១៥រោច ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅមន្ទីរគណបក្សខណ្ឌឫស្សីកែវ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ បានជួបសំណេះសំណាលនិងផ្តល់អនុសាសន៍ ដល់គណៈអចិន្ត្រៃយ៍គណបក្សខណ្ឌ ក្រុមការងារខណ្ឌ ប្រធានគណបក្សសង្កាត់និងប្រធានក្រុមការងារសង្កាត់ ដែលមានសមាសភាពចូលរួមសរុប២៣រូប ។
នៅទីបញ្ចប់នៃអង្គពិធីសំណេះសំណាល សម្តេចបានឧបត្ថម្ភយុទ្ធនាការឃោសនាបោះឆ្នោត របស់ខណ្ឌឬស្សីកែវ៕
Read more: វត្តមានសម្ដេច សាយ ឈុំ នៅគណៈកម្មាធិការបក្សខណ្ឌឫស្សីកែវ
សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញទៅសំណេះសំណាលជាមួយបងប្អូននៅគណៈកម្មាធិការបក្សខណ្ឌព្រែកព្នៅ
- Details
- Written by PMY
- Category: ខណ្ឌព្រែកព្នៅ
- Hits: 1677
នៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ សម្តចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជេីញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ និងលេីកយកមកពិភាក្សាពីបញ្ហាប្រឈម និងរកដំណោះស្រាយក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ នាថ្ងៃ១៤-២១-២៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ៕
វត្ថមានប្រតិភូក្រុមការងារគណះកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញនៅគណៈកម្មាធិការបក្សខ័ណ្ឌព្រែកព្នៅ
- Details
- Written by PMY
- Category: ខណ្ឌព្រែកព្នៅ
- Hits: 1760
នៅថ្ងៃសុក្រ ទី ៩ រោច ខែបឋមាសាឍ ពុទ្ធសករាជ ២៥៦២ ត្រូវជាថ្ងៃទី ៦ ខែកក្កដាឆ្នាំ ២០១៨ ឯកឧត្តម យូ ភិរម្យ អនុប្រធានក្រុមការងារគណះកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណះកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ ជូនចំពោះគណៈកម្មាធិការបក្សខណ្ឌព្រែកព្នៅដែលសម្ដេចតែងតែដឹកនាំនិងឧបត្ថម្ភគាំទ្រទាំងស្មារតីនិងសម្ភារៈប្រកបដោយការទទួលខុសត្រូវ និង ស្រឡាញ់គោរពយ៉ាងជ្រាលជ្រៅបំផុត។
កិច្ចប្រជុំ សាមញ្ញលើកទី៣៤ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិទី២ (2)
- Details
- Written by ខណ្ឌព្រែកភ្នៅ
- Category: ខណ្ឌព្រែកព្នៅ
- Hits: 1632
Read more: កិច្ចប្រជុំ សាមញ្ញលើកទី៣៤ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិទី២ (2)
កិច្ចប្រជុំ សាមញ្ញលើកទី៣៤ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិទី២
- Details
- Written by ខណ្ឌព្រែកភ្នៅ
- Category: ខណ្ឌព្រែកព្នៅ
- Hits: 1509
ព្រែកព្នៅ ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង០៨:៣០នាទីព្រឹក រដ្ឋបាលខណ្ឌព្រែកព្នៅ បានបេីកកិច្ចប្រជុំសាមញ្ញលេីកទី៣៤ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិទី២ ក្រោមអធិបតីភាព លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ លោកស្រី សួន ចាន់ណារី អភិបាលរងខណ្ឌ តំណាងលោកអភិបាលខណ្ឌ និងមានការចូលរួមពី សមាជិក សមាជិកា ក្រុមប្រឹក្សា លោកអភិបាលរង នាយក នាយករងរដ្ឋបាល លោកអធិការ លោកមេបញ្ជាការ លោកប្រធានការិយាល័យចំណុះខណ្ឌ លោក លោកស្រីប្រធានការិយាល័យជំនាញ ។
របៀបវារៈអង្គប្រជុំ ៖
១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី៣៣ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ។
២.ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៧ របស់រដ្ឋបាលខណ្ឌព្រែកព្នៅ ។
៣.ពិនិត្យ និងអនុម័តស្តីពីការបែងចែកប្រាក់រង្វាន់ និងយន្តការរបស់ការិយាល័យច្រកចេញចូលតែមួយ ។
៤.ពិនិត្យ និងអនុម័តការងារអភិវឌ្ឍន៍ស្ថាប័ន
៥.បញ្ហាផ្សេងៗ
ពិធីប្រគល់-ទទួលអំណោយមនុស្សធម៌ជា អង្ករ របស់កាកបាទក្រហមកម្ពុជា
- Details
- Written by ខណ្ឌព្រែកភ្នៅ
- Category: ខណ្ឌព្រែកព្នៅ
- Hits: 1601
នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ បានចូលរួមពិធីប្រគល់-ទទួលអំណោយមនុស្សធម៌ជាអង្កររបស់កាកបាទក្រហមកម្ពុជានៅទីស្នាក់ការកាកបាទក្រហមកម្ពុជា ចំនួន៥០០បាវ ស្មើនឹង ១៥តោន។ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ក្នុងគោលបំណង យកទៅបំរើការងារមនុស្សធម៌ដោយមិនប្រកាន់និន្នាការនយោបាយក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅទាំងមូល។
អាជ្ញាធរសង្កាត់ជ្រោយចង្វារ ចូលរួមរំលែកមរណទុក្ខបុណ្យសព និងចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន
- Details
- Written by ខណ្ឌជ្រោយចង្វា
- Category: ខណ្ឌព្រែកព្នៅ
- Hits: 1726
នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦នេះ អាជ្ញាធរសង្កាត់ជ្រោយចង្វារ ដឹកនាំដោយ លោកស្រី សុខ ណារី ចៅសង្កាត់រងទី១ តំណាងលោក ពេជ សារឿន ចៅសង្កាត់ អញ្ជើញចូលរួមរំលែកមរណទុក្ខបុណ្យឧបាសក កុយ អាង ជន្មាយុ៩០ឆ្នាំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ ដោយជរាពាធ មានទីលំនៅផ្លូវទន្លេសាប ក្រុមទី២ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នាឱកាសដ៏សែនក្រៀមក្រំនោះ អាជ្ញាធរសង្កាត់ជ្រោយចង្វារ ក៏បាននាំយកថវិកាចំនួន ១៧០,០០០រៀល និងអង្ករ៥០គ.ក្រ ចូលរួមបុណ្យសព និងបានធ្វើសំបុត្រមរណភាពជូនដល់ក្រុមគ្រួសារសពទុកសម្រាប់ប្រើប្រាស់ផងដែរ។
បន្ទាប់ពីចូលរួមរំលែកទុកបុណ្យសពឧបាសក កុយ អាង រួច អាជ្ញាធរសង្កាត់ជ្រោយចង្វារ ក៏បានបន្តចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពជម្ងឺរបស់ប្រជាពលរដ្ឋឈ្មោះ តុន អន ភេទស្រី អាយុ៦៥ឆ្នាំ រស់នៅភូមិ២ និងលោកយាយ ជ័យ វ៉ាន អាយុ៨០ឆ្នាំ រស់នៅក្រុមទី១១ ភូមិ១ ដែលមានជីវភាពខ្វះខាត និងមានជម្ងឺថែមទៀតផង។ ជាមួយគ្នានោះអាជ្ញាធរសង្កាត់ក៏បានឧបត្ថម្ភក្នុងមួយនាក់ៗ អង្ករ២៥គ.ក្រ និងថវិកា ៥០,០០០រៀល ផងដែរ៕
Page 1 of 20