ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ ផ្លូវប្រវែង ៥០០ម៉ែត្រដែលខូចពិបាកធ្វើដំណើរ ត្រូវបានស្ថាបនាជួសជុលរួចរាល់ជាស្ថាពរ ក្រោមការឧបត្ថម្ហពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌ ដែលចំណាយថវិកាសរុប 3500$ តាមការសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋនៅភូមិថ្ម សង្កាត់ឪឡោក កាលពីថ្ងៃសៅរ៌ទី ១
- Details
- Written by ខណ្ឌពោធិសែនជ័យ
- Category: សង្កាត់ឱឡោក
ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ ផ្លូវប្រវែង ៥០០ម៉ែត្រដែលខូចពិបាកធ្វើដំណើរ ត្រូវបានស្ថាបនាជួសជុលរួចរាល់ជាស្ថាពរ ក្រោមការឧបត្ថម្ហពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌ ដែលចំណាយថវិកាសរុប 3500$ តាមការសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋនៅភូមិថ្ម សង្កាត់ឪឡោក កាលពីថ្ងៃសៅរ៌ទី ១៦.០៧.២០១៦ ក្នុងឱកាស ឯ.ឧ ម៉ប់ សារិន ឯ.ឧ ក្រូច ផាន លោក ហែម ដារិទ្ធិ ព្រមទាំងក្រុមការងារ ចុះសំេណះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅភូមិខាងលើកន្លងទៅ៕
នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៦ កំលាំង សសយកសង្កាត់ឪឡេាក និងលេាក យិន គានាយករដ្ឋបាលខណ្ឌពេាធិសែនជ័យ បានចូលរួមក្នុងទិវាដាំកូនឈេីនៅអនុវិទ្យាល័យឪឡេាកចំនួន ១០០ដើម។ កូនឈើដែលដាំក្នុងឱកាសនេាះមានកូនឈើប្រភេទធ្នង់ ៣០ដើម និងកូនឈេីទាល ៧០ដើម ដែលកូនឈើខាងលើនេះបានការជួយឧបត្ថ
- Details
- Written by ខណ្ឌពោធិសែនជ័យ
- Category: សង្កាត់ឱឡោក
នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៦ កំលាំង សសយកសង្កាត់ឪឡេាក និងលេាក យិន គានាយករដ្ឋបាលខណ្ឌពេាធិសែនជ័យ បានចូលរួមក្នុងទិវាដាំកូនឈេីនៅអនុវិទ្យាល័យឪឡេាកចំនួន ១០០ដើម។ កូនឈើដែលដាំក្នុងឱកាសនេាះមានកូនឈើប្រភេទធ្នង់ ៣០ដើម និងកូនឈេីទាល ៧០ដើម ដែលកូនឈើខាងលើនេះបានការជួយឧបត្ថម្ភពីរដ្ឋបាលព្រៃឈេីភ្នំពេញថ្មី។ កម្មវិធីនេះបានបញ្ចប់នាវេលានៅម៉េាង១០: ៣០នាទី៕
នារសៀលនេះ លោកអភិបាលខណ្ឌពោធិ៍សែនជ័យ និងមន្ត្រីក្រោមឱវាទ បានបន្តដឹកទឹកជាច្រើនបុិដុង និងឡានទឹក យកទៅផ្តល់ជូនប្រជាពលរដ្ឋជិត ២០០គ្រួសារ នៅសង្កាត់ឪឡោក
- Details
- Written by ខណ្ឌពោធិសែនជ័យ
- Category: សង្កាត់ឱឡោក
នារសៀលនេះ លោកអភិបាលខណ្ឌពោធិ៍សែនជ័យ និងមន្ត្រីក្រោមឱវាទ បានបន្តដឹកទឹកជាច្រើនបុិដុង និងឡានទឹក យកទៅផ្តល់ជូនប្រជាពលរដ្ឋជិត ២០០គ្រួសារ នៅសង្កាត់ឪឡោក ព្រមទាំងបានអូសទឹកដោយផ្ទាល់ទៅដល់ផ្ទះ ស្ត្រីមេម៉ាយ និងចាស់ជរាដែលខ្វះកំលាំងពលកម្ម។ 01-05-2016។
ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៦ ខ្ញុំបាទព្រមទាំងលោកអភិបាលរង បានដឹកនាំកំលាំង នាំទឹកជាច្រើនម៉ែត្រគូប ទៅចែកជូនប្រជាពលរដ្ឋចំនួន ១៥៤គ្រួសារ ដែលកំពុងខ្វះខាតទឹកប្រើប្រាស់ ស្ថិតក្នុងភូមិត្បែងមានជ័យ និងភូមិត្រង់នំ សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ។
- Details
- Written by ខណ្ឌពោធិសែនជ័យ
- Category: សង្កាត់ឱឡោក
នៅព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៦ ខ្ញុំបាទព្រមទាំងលោកអភិបាលរង បានដឹកនាំកំលាំង នាំទឹកជាច្រើនម៉ែត្រគូប ទៅចែកជូនប្រជាពលរដ្ឋចំនួន ១៥៤គ្រួសារ ដែលកំពុងខ្វះខាតទឹកប្រើប្រាស់ ស្ថិតក្នុងភូមិត្បែងមានជ័យ និងភូមិត្រង់នំ សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ។ នាឱកាសនោះ ខ្ញុំបាទ ក៏បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋទាំងពីរភូមិ និងបានធ្វើការជួសជុលអណ្តូងស្នប់មួយកន្លែងផងដែរ។
សូមបញ្ជាក់ថាៈ ភូមិទាំងពីរខាងលើ មានទីតាំងដាច់ស្រយាលជាយរាជធានី ជាប់នឹងព្រំប្រទល់ស្រុកអង្គស្នួលខេត្តកណ្ដាល ដែលបណ្ដាញទឹកស្អាតមិនទាន់ទៅដល់នៅឡើយ ហើយតំបន់នេះទៀតសោធ ពិបាកនិងជីកអណ្ដូងណាស់ បើជីកអណ្ដូងជំជាង80ម៉ែត្រ មិនប្រាកដចេញទឹកនោះទេ ព្រោះគ្មានប្រភពទឹក។
អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោកស្រី អឺុម ថាវី ប្រធានអនុសាខា តំណាងអោយលោក ហែម ដារិទ្ធិ ប្រធានកិត្តិយស បាននាំយកអំណោយសប្បុរសធម៌
- Details
- Written by ខណ្ឌពោធិសែនជ័យ
- Category: សង្កាត់ឱឡោក
នារសៀលថ្ងៃទី ២២ ខែមេសា ឆ្នាំ២០០៦ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោកស្រី អឺុម ថាវី ប្រធានអនុសាខា តំណាងអោយលោក ហែម ដារិទ្ធិ ប្រធានកិត្តិយស បាននាំយកអំណោយសប្បុរសធម៌ជាគ្រឿងឧបភោគ បរិភោគ និងថវិកាទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន ២២គ្រួសារ ដែលមានជីវភាពខ្វះខាត និងចាស់ជរាគ្មានទីពឹង ស្ថិតនៅក្នុងបរិវេណវត្តអង្គស្តុក ភូមិត្រពាំងពោធិ៍ សង្កាត់ឪឡោក។ ឆ្លៀតនាឱកាសនោះ លោកស្រីប្រធានអនុសាខា បានធ្វើការសំណេះសំណាល និងសួសុខទុក្ខពីការស្នាក់នៅ ហូបចុករបស់បងប្អូនទាំង ២២គ្រួសារ និងបានពាំនាំផ្តាំផ្ញើការនឹករលឹក ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផងដែរ។ អំណោយដែលទទួលបានក្នុងមួយគ្រួសារៗរួមមាន៖
-អង្ករ ៣០គីឡូក្រាម
-មី ០១កេស
-ត្រីខកំប៉ុង ១០កំប៉ុង
-ឃីត ០១ឈុត
-ថវិកា ៥មឺុនរៀល៕
Page 1 of 2