លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ បានអញ្ជើញចុះពិនិត្យមើលការដ្ឋានអ៊ុតផ្លូវកៅស៊ូបេទីមមីណឺ (A/C)ដែលស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ
- Details
- Written by ខណ្ឌដូនពេញ
- Category: សង្កាត់ចតុមុខ
- Hits: 1481
ព្រឹកថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៥ វេលាម៉ោង០៨:៣០នាទី លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ រួមជាមួយនិងសមាជិកក្រុមប្រឹក្សាខណ្ឌមួយចំនួន ព្រមទាំងលោក-លោកស្រី ដែលជា សមាជិកគណៈកម្មការសំរបសំរួលបចេ្ចកទេស និង មន្ត្រីក្រោមឱវាទ បានចុះពិនិត្យមើលការដ្ឋានអ៊ុតផ្លូវកៅស៊ូបេទីមមីណឺ (A/C) ប្រវែង ៦១៥ម៉ែត្រ និងទទឹង ៨,២ម៉ែត្រ កំរាស់ ៥សងទីម៉ែត្រ តាមបណ្តោយផ្លូវ ២៤២ ចាប់ពីផ្លូវ ៥១ ( ប៉ាស្ទឺរ ) រហូតដល់ផ្លូវ ៩៣ នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយគំរោងនេះគឺជាថវិកា អភិវឌ្ឍន៍ឆ្នាំ ២០១៥ របស់សាលាខណ្ឌដូនពេញ ។
លោ គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញចុះពិនិត្យការងារអ៊ុតផ្លូវកៅស៊ូបេទីមមីណឺ (AC)
- Details
- Written by ខណ្ឌដូនពេញ
- Category: សង្កាត់ចតុមុខ
- Hits: 1576
ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ និងមន្ត្រីជំនាញ បានចុះពិនិត្យមើលការដ្ឋានអ៊ុតផ្លូវកៅស៊ូបេទីមមីណឺ (AC) ដែលមានប្រវែង បណ្តោយ៣៥៨ម៉ែត្រ និងទទឹង៦ម៉ែត្រ ព្រមទាំងមានផ្ទៃក្រឡាសរុប ២១៤៨ម៉ែត្រការ៉េ ដែលស្ថិតនៅលើផ្លូវលេខ២៥៦ និងផ្លូវលេខ២៧ ក្នុងសង្កាត់ ចតុមុខ ខណ្ឌដូនពេញ ។
លោក សាយ ចន្ថា ចៅសង្កាត់ចតុមុខ ចូលរួមបុណ្យគំរប់ ៧ ថ្ងៃ របស់ប្រជាពលរដ្ឋភូមិ ៦
- Details
- Written by ខណ្ឌដូនពេញ
- Category: សង្កាត់ចតុមុខ
- Hits: 1459
ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៥ លោក សាយ ចន្ថា ចៅសង្កាត់ចតុមុខ បានអញ្ជើញចូលរួមពិធីបុណ្យគំរប់ ៧ថ្ងៃនៃសពលោកស្រី នៅ សាធឿន អាយុ ៦៣ ប្រជាពលរដ្ឋភូមិ ៦ ដែលទទួលមរណៈភាពដោយជំងឺ លោកក៏បានផ្តល់នូវថវិកា ២០០.០០០រៀល ព្រមទាំងធ្វើសំបុត្រមរណៈជូនដល់គ្រួសារសពថែមទៀតផង ។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំក្រុមការងារចុះពិនិត្យការងារដាក់ប្រព័ន្ធលូដរំដោះទឹក នៅក្នុងសង្កាត់ ចតុមុខ និងសង្កាត់វត្តភ្នំ
- Details
- Written by ខណ្ឌដូនពេញ
- Category: សង្កាត់ចតុមុខ
- Hits: 1466
ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង៨ៈ៣០នាទី លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈកម្មការសម្របសម្រួលបច្ចេកទេស និងលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ អមដំណើរដោយលោក លោកស្រី សមាជិកគណៈកម្មការសម្របសម្រួលបច្ចេកទេសថ្នាក់ខណ្ឌ ព្រមទាំងលោក លោកស្រី ក្រុមប្រឹក្សាសង្កាត់ចតុមុខ បានអញ្ចើញចុះពិនិត្យការដ្ឋានដាក់លូមួយខ្សែរមានប្រវែង ៤២០ម៉ែត្រ ស្ថិតនៅផ្លូវលេខ៩៣ កែងផ្លូវលេខ ២៤២ រហូតដល់កំណាត់ផ្លូវលេខ៥៥ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ក្រោមគម្រោងអភិវឌ្ឍន៏ឆ្នាំ ២០១៥ របស់សាលាខណ្ឌដូនពេញ។ ក្រោយពីពិនិត្យការដ្ឋានដាក់លូខាងលើរួចមកក្រុមការងារ បានបន្តមកពិនត្យការដ្ឋានដាក់លួមួយខ្សែរទៀត ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៥១ ចន្លោះពីផ្លូវលេខ៩០ ដល់ផ្លូវលេខ៩២ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញដែលមានប្រវែង ១៤០ម៉ែត្រ ផងដែរ ។
គណបក្សសង្កាត់ចតុមុខ
- Details
- Written by ខណ្ឌដូនពេញ
- Category: សង្កាត់ចតុមុខ
- Hits: 1702
ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៥ នៅគណបក្សសង្កាត់ចតុមុខ បានបើកកិច្ចប្រជុំជីវភាពប្រចាំខែមិថុនា ឆ្នាំ២០១៥ ក្រោមអធិបតីភាពលោក គួច ចំរើន ប្រធានក្រុមការងារចុះជួយសង្កាត់ ជាប្រធានគណបក្សខណ្ឌ និងលោក សុខ ពេញវុធ អនុប្រធានគណបក្សខណ្ឌ ។
Page 1 of 2