ពិធីសំណេះសំណាល ជាមួយគ្រួសារបក្ស នៅសង្កាត់ប្ញស្សីកែវ
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់ឬស្សីកែវ
- Hits: 1262
ម៉ូដែន ៥ សង្កាត់ប្ញស្សីកែវ , ថ្ងៃអាទិត្យ ១២ កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ជា ពិសី អនុប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌប្ញស្សីកែវ និងលោកជំទាវ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយ គ្រួសារបក្ស នៅសង្កាត់ប្ញស្សីកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អូស្មាន ហាស្សាន់ ប្រធានក្រុមការងារចុះជួយខណ្ឌប្ញស្សីកែវ ៕
ឯកឧត្តម ជា ពិសី ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ រស់នៅភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ក្រោមដំណក់ទឹកភ្លៀង ២ មេ យ៉ាងខ្លាំង
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់ឬស្សីកែវ
- Hits: 1222
ថ្ងៃអង្គារ ១៤ កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ លោក លោកស្រី ចៅសង្កាត់ មន្ត្រី បុគ្គលិកសាលាខណ្ឌ-សាលាសង្កាត់ យុវជន ព្រមទាំងមេភូមិ ចុះជួបសួរសុខទុក្ខ បងប្អូូនប្រជាពលរដ្ឋរស់នៅក្នុងក្រុមទី១៤ ភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ៕
លោក ជា ពិសី ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ តាមខ្នងផ្ទះ នៅភូមិឃ្លាំងសាំង សង្កាត់ប្ញស្សីកែវ
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់ឬស្សីកែវ
- Hits: 1192
ប្ញស្សីកែវ ៖ រសៀលថ្ងៃទី២០ ខែមេសាឆ្នាំ២០១៧ នៅភូមិឃ្លាំងសាំង សង្កាត់ប្ញស្សីកែវ លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ លោក មូល វីរៈ ចៅសង្កាត់ បេក្ខភាពក្រុមប្រឹក្សាសង្កាត់ប្ញស្សីកែវ និងមេភូមិ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ប្រមាណជា ៨៥ គ្រួសារ ។ ក្នុងឱកាសនេះ លោកអភិបាលខណ្ឌ បានឧបត្ថម្ភជូន ប្រជាពលរដ្ឋ ចាស់ជរា មានជីវភាពខ្វះខាត អស់ថវិកាចំនួន ១,០០០,០០០ រៀល ។
ឯកឧត្តម ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ ចុះដឹកនាំផ្ទាល់ កម្លាំងសណ្ដាប់ធ្នាប់សាលាខណ្ឌ ឈូសឆាឹសម្អាតផ្លូវជូនប្រជាពលរដ្ឋ
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់ឬស្សីកែវ
- Hits: 1652
ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ជា ពីសី អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំបញ្ជា កម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌ , ភ្នាក់ងារសម្អាតសំរាម ប្រចាំសង្កាត់ឬស្សីកែវ សហការជាមួយ ក្រុមហ៊ុន ស៊ិន ទ្រី រដ្ឋបាលខណ្ឌ បានយកគ្រឿចក្រមកធ្វើការឈូសឆាយសម្អាត ដី ស្មៅ និងបាញ់ទឹកលាងសម្អាតផ្លូវ ដើម្បីបើកផ្លូវអោយទឹកហូរចូលក្នុងប្រព័ន្ធលូ នៅលើផ្លុវបេតុងអមសងខាងនៃ ផ្លូវជាតិលេខ ៥ ចាប់ពីចំណុចមុខរោងចក្រ ដាយ យាំង រហូតដល់ មុខរោងចក្រ កូកាកូឡា ស្ថិតនៅក្នុងសង្កាត់ឬស្សីកែវ ៕
នគរបាលខណ្ឌប្ញស្សីកែវ បង្ក្រាប ល្បែងស៊ីសងប្រភេទកន្ទុយលេខ(ឆ្នោតវៀតណាម)
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់ឬស្សីកែវ
- Hits: 1398
ប្ញស្សីកែវ ៖ នៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៧ វេលាម៉ោង១៤ និង ២៥នាទី ដោយមានការចូលរួមសម្របសម្រួលពីសំណាក់លោកព្រះរាជអាជ្ញារង អ៊ុំ សុភក្ត្រ័ អធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ បានបើកការបង្ក្រាបទីតាំងល្បែងប្រភេទកន្ទុយមួយកន្លែង ស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវរថភ្លើង ក្រុម ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ជាលទ្ធផល សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនស្រ្តីម្នាក់ឈ្មោះ សែម ប៊ុនធី ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ស្នាក់នៅ (ជាអ្នកកត់) ព្រមទាំងបានដកហូតសំភារះមួយចំនួនរួមមាន÷
១/សៀវភៅកត់ឆ្នោតចំនួនមួយក្បាល។
២/ក្រដាសសំរាប់កត់ឆ្នោតចំនួនមួយដុំ។
៣/ប៊ិចចំនួនពីរដើម។
៤/សេរីចេញឆ្នោតមួយដុំ។
បច្ចុប្បន្ននេះ អធិការដ្ឋាននគរបាលខណ្ឌ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង អនុវត្តតាមនីតិវិធីទៅសាលាដំបូងរាជធានីភ្នំពេញ ។
Page 1 of 10