លោក វ៉ាន ផន ចៅសង្កាត់ច្រាំងចំរេះទី២ ផ្ដល់ចំណងដៃផ្លូវបេតុងថ្មើរជើងមួយខ្សែជូនប្រជាពលរដ្ឋនៅភូមិខ២
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់ច្រាំងចំរេះ២
- Hits: 1246
បន្ទាប់ពីទទួលបានការសំណូមពរពីប្រជាពលរដ្ឋ នាពេលកន្លងមក នៅព្រឹកថ្ងៃពុធ ១០ រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ លោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២ បានដឹកនាំ ក្រុមប្រឹក្សាសង្កាត់ ស្មៀន យុវជន នាយនគរបាលប៉ុស្តិ៍ មន្ត្រីនគរបាលប៉ុស្តិ៍ និងប្រជាការពារ ចុះទៅពិនិត្យមើលការបញ្ចប់ ការស្ថាបនាផ្លូវបេតុងថ្មើរជើងមួយខ្សែ ស្ថិតនៅក្រុមទី៧ ភូមិខ២ ។ ផ្លូវខាងលើនេះ មានប្រវែង ១៥០ ម៉ែត្រ និងទទឹង ២ ម៉ែត្រ ដោយបានចំណាយថវិការបស់សាលាសង្កាត់ ចំនួន ៨៥០ ដុល្លាសហរដ្ឋអាមេរិក សម្រាប់ថ្លៃសម្ភារៈ និងថវិការបស់ប្រជាពលរដ្ឋរួមគ្នា ចំណាយលើថ្លៃស្នួលពលកម្មជាង ចំនួន ៤៥០ ដុល្លាសហរដ្ឋអាមេរិិកថែមទៀត ។
* សរុបការចំណាយ ១,៣០០ ដុល្លាសហរដ្ឋអាមេរិក ៕
លោកជំទាវ អាន ផល្លា ដឹកនាំ គណៈចលនាស្ត្រីខណ្ឌប្ញស្សីកែវ បន្តចុះជួបសួរសុខទុក្ខ ស្ត្រី ចាស់ជរា ជួបការលំបាកនៅសង្កាត់ច្រាំងចំរេះទី២
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់ច្រាំងចំរេះ២
- Hits: 1135
ថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៨ លោកជំទាវ អាន ផល្លា ប្រធាន បណ្តាញចលនាស្រ្តី គណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ រួមដំណើរដោយ សហការី បានចុះសួរសុខទុក្ខ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងមានជំងឺសំរាកនៅផ្ទះនិងនៅមន្ទីរពេទ្យ លើសពីនោះ ក្រុមការងារ បានជួបសំណេះសំណាលជាមួយគ្រួសារបងប្អូនប្រជាពលរដ្ឋដែលប្រកបរបររត់កង់បី និងម៉ូតូឌុប រស់នៅក្នុងភូមិក ភូមិឃ ភូមិខ១ និងភូមិខ២ សង្កាត់ច្រាំងចំរេះទី២ សរុបចំនួន១២ គ្រួសារ។ នាឱកាសនោះ លោកជំទាវប្រធានបានឧបត្ថម្ភថវិកាមួយចំនួនជូនដល់ ប្រជាពលរដ្ឋទាំង ១២ គ្រួសារខាងលើ ផងដែរ ៕
រយៈពេល ៣ ថ្ងៃ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ ដឹកនាំបញ្ជាផ្ទាល់ដល់ កម្លាំងសណ្ដាប់ធ្នាប់សាលាខណ្ឌ ចុះធ្វើការលុបផ្លូវគ្រលុកសំបុកមាន់ ចំនួន ៥ កន្លែង នៅសង្កាត់ច្រាំងចំរេះទី២
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់ច្រាំងចំរេះ២
- Hits: 1053
ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ អនុវត្តតាមបទបញ្ជ របស់ គណៈបញ្ជាការឯកភាព ខណ្ឌប្ញស្សីកែវ ដែលមាន ឯកឧត្តម ជា ពិសី ជាប្រធាន និងជាអភិបាលខណ្ឌ កម្លាំងសណ្តាប់ធ្នាប់ ខណ្ឌឫស្សីកែវ បានចុះលុបគ្រលុក សំបុកមាន់តូចធំបានចំនួន ៥ គ្រលុក នៅសង្កាត់ច្រាំងចំរេះទី២ ដោយប្រេីប្រាស់បេតុងអាមេប្រមាណ ៦ ម៉ែត្រគូប ជាការឧបត្ថម្ភផ្ទាល់របស់ ឯកឧត្តមអភិបាលខណ្ឌ ។ ហើយសកម្មភាពការងារខាងលើ បានបន្តនៅសង្កាត់នេះ គ្រប់កន្លែង និងបន្តធ្វើការលុបគ្រលុក នៅទូទាំងខណ្ឌ ផងដែរ ។
ឯកឧត្តម ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ ជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សា សម្ដេចតេជោ ហ៊ុន សែន ច្រាំងចំរេះ
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់ច្រាំងចំរេះ២
- Hits: 1202
រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ និងលោកជំទាវ បានអញ្ជើញចូលរួមក្នុង ពិធីសំណេះសំណាល ជាមួយ លោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សា សម្ដេចតេជោ ហ៊ុន សែន ច្រាំងចំរេះ ស្ថិតនៅក្នុងភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ។ ក្នុងកម្មវិធី ខាងលើនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អភិបាលរងខណ្ឌ មន្ត្រីរាជការ ចៅសង្កាត់ ចៅសង្កាត់រង ក្រុមប្រឹក្សាសង្កាត់ លោកគ្រូ អ្នកគ្រូ និងសប្បុរសជន ជាច្រីននាក់ទៀត ។ ជាចុងក្រោយ ឯកឧត្តមអភិបាលខណ្ឌ និងលោកជំទាវ បាននាំយកថវិកា និងគ្រឿងសម្ភារៈសំណង់ ជូនដល់ សាលារៀន និងលោកគ្រូ អ្នកគ្រូ រួមមាន ៖
- ឧបត្ថម្ភសាលារៀន ថវិកា ៤៥០ ដុល្លាសហរដ្ឋអាមេរិក និង៣០០,០០០ រៀល ជាថវិការបស់ ក្រុមយុវជន ក១២ ។
- ឧបត្ថម្ភ លោកនាយកសាលា ០១ នាក់ នាយករងសាលា ៣ នាក់ លោកគ្រូ អ្នកគ្រូ ថវិកាសរុប ៧៥០,០០០ រៀល និងអាវយឺត ៣៥ អាវ ជាការឧបត្ថម្ភរបស់ ឯកឧត្តមអភិបាលខណ្ឌ និងលោកជំទាវ ។
- ក្រុមហ៊ុនសំណង់ PG Dream ឧបត្ថម្ភ ឥដ្ឋការ៉ូ ១៤១,៣៣ ម៉ែត្រការ៉េ ដល់សាលា រៀន ។
- លោកជំទាវ ប៊ុន រ៉ាឌី ឧបត្ថម្ភ ស៊ីម៉ង់ ៥ តោន (១ តោន សម្រាប់សាលារៀន និង ៤ តោន សម្រាប់សាលាខណ្ឌ) ។
ចៅសង្កាត់ច្រាំងចំរេះទី២ ឧបត្ថម្ភថវិកាជួយដល់ប្រជាពលរដ្ឋមួយគ្រួសាររងគ្រោះដោយជំនន់ទឹកទន្លេ
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់ច្រាំងចំរេះ២
- Hits: 1213
នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ លោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២ បានឧបត្ថម្ភប្រជាពលរដ្ឋនៅក្រុមទី៣ ភូមិឃ ចំនួន២០០,០០០រៀល ដែលផ្ទះគាត់បានលិចទឹក ដើម្បីទិញឬស្សីធ្វើក្បូនកល់ផ្ទះ។
Page 1 of 22