បិទយុទ្ធនាការឃោសនាបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៦ នៅកម្ពុជា
នៅថ្ងៃសុក្រ ១៥ កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៧ កក្កដា ឆ្នាំ២០១៨ វេលាម៉ោង ៧:០០ ព្រឹកនៅមជ្ឈមណ្ឌលកោះពេជ្របានប្ររព្ធពិធីបិទយុទធនាការឃោសនានីតិកាលទី ៦ របស់គណបក្សប្រជាជនកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន
ប្រធានគណបក្ស និង ជានាយករដ្ឋមន្ត្រីដោយមានកាចូលរួមពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស សមាជិកគណៈអចិន្រ្តៃយ៍ ក្រុមការងារ សមាជិកសមាជិកា អ្នកសង្កេតការណ៍ជាតិ និង អន្តរជាតិ ដ៏ច្រើឥតគណនារាប់សែនរូប
- Details
- Written by PMY
ជំនួបជាមួយអចិន្ត្រៃយ៍បក្សសង្កាត់ផ្សារថ្មីទី១ និង សាខាបក្សភូមិ
នៅថ្ងៃព្រហស្បត្តិ៍ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៦ កក្កដា ឆ្នាំ២០១៨ វេលាម៉ោង ៥:០០ រសៀល ឯកឧត្តម យូ ភិរម្យ អនុប្រធានក្រុមការងារគណះកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណះកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ និងជាប្រធានព្រឹទ្ធសភា សួរសុខទុក្ខបងប្អូននៅគណកម្មាធិការបក្សសង្កាត់ផ្សារថ្មីទី១ និងប្រជុំពិនិត្យលើការងារចាំបាច់មួយចំនួនឆ្ពោះទៅរកការបោះឆ្នោតនីតិកាលទី៦ ប្រកបដោយជោគជ័យ៕
- Details
- Written by PMY
ជួបសំណេះសំណាលជាមួយសមាជិកបក្សថ្មីនៅសង្កាត់បឹងសាឡាង
នៅថ្ងៃពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៥ កក្កដា ឆ្នាំ២០១៨ វេលាម៉ោង ៥:០០ រសៀល ឯកឧត្តម យូ ភិរម្យ អនុប្រធានក្រុមការងារគណះកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណះកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ និងជាប្រធានព្រឹទ្ធសភា សួរសុខទុក្ខបងប្អូននៅគណកម្មាធិការបក្សសង្កាត់បឹងសាឡាង និងប្រជុំពិនិត្យលើការងារចាំបាច់មួយចំនួនឆ្ពោះទៅរកការបោះឆ្នោតនីតិកាលទី៦ ប្រកបដោយជោគជ័យ៕
- Details
- Written by PMY
រដ្ឋបាលខណ្ឌដង្កោ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការផ្អាកការលក់ដូរគ្រឿងស្រវឹង និងសេចក្តីជូនដំណឹងស្តីពីការឈប់សម្រាករបស់កម្មករ និយោជិត ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ជូនដល់ម្ចាស់អាជីវកម្ម សេវាកម្ម និងភោជនីយដ្ឋ
នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ រដ្ឋបាលខណ្ឌដង្កោ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការផ្អាកការលក់ដូរគ្រឿងស្រវឹង និងសេចក្តីជូនដំណឹងស្តីពីការឈប់សម្រាករបស់កម្មករ និយោជិត ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ជូនដល់ម្ចាស់អាជីវកម្ម សេវាកម្ម និងភោជនីយដ្ឋានក្នុងមូលដ្ឋានខណ្ឌដង្កោ។
- Details
- Written by ខណ្ឌដង្កោ
ក្រុមប្រឹក្សាខណ្ឌដង្កោ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី២
នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ក្រុមប្រឹក្សាខណ្ឌដង្កោ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី២ ក្រោមអធិបតីភាព លោក ជា សារឹម សមាជិកក្រុមប្រឹក្សា តំណាងលោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ និងលោកស្រី គឹម ញឹប អភិបាលរងខណ្ឌ តំណាង ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ។
- Details
- Written by ខណ្ឌដង្កោ
ប្រជាជនសង្កាត់បឹងសាឡាង ២២៣ រូបបានក្លាយជាសមាជិកគ្រួសារបក្សប្រជាជនកម្ពុជា
ដោយពិនិត្យឃើញពីការលូតលាស់គ្រប់វិស័យក្រោមការដឹកនាំរបស់រដ្ឋាភិបាលដែលគណបក្សប្រជាជនកម្ពុជាជាគណបក្សកាន់អំណាចនៅលើផ្លូវដ៏ត្រឹមត្រូវ នៅថ្ងៃអង្គារ ១២ កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៤ កក្កដា ឆ្នាំ២០១៨ វេលាម៉ោង៨:០០នាទីព្រឹក មានបងប្អូនចំនួន ២២៣រូប បានមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅសង្កាត់បឹងសាឡាង ក្នុងឱកាសនោះឯកឧត្តម យូ ភិរម្យ អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូន ព្រមទាំងបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ និងជាប្រធានព្រឹទ្ធសភា និង សូមឱ្យបងប្អូនគោរពតាមលក្ខន្តិក្កៈ ដើម្បីក្លាយជាសមាជិកគំរូរបស់បក្សជាពិសេសគឺក្នុងការបោះឆ្នោតនីតិកាលទី ៦ឆាប់ៗនេះ។ក្នុងឱកាសនោះ ឯកឧត្តម លី ណារ៉ុនអនុប្រធានក្រុមការងារចុះជួយខ័ណ្ឌទួលគោក ក៏បានផ្តាំផ្ញើដល់បងប្អូនអញ្ជើញទៅបោះឆ្នោត និង បោះឲ្យចំគណបក្សរបស់យើងដើម្បីបន្តនិរន្តភពនៅកម្ពុជា។ កម្មវិធីទាំងមូលទទួលបានការឧបត្ថម្ភពី ឯកឧត្តម យូ ភិម្យ ៥.០០០.០០០រៀល និង លោក ឯក ឃុនឌឿន ប្រធានគណបក្សខ័ណ្ឌទួលគោកប្រមាណ២.០០០.០០០រៀល ដើម្បីរៀបចំពិធីបញ្ចូលសមាជិកភាពប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយជាទីមោទនក្រៃលែង។
- Details
- Written by PMY
យុទ្ធនាការលំអិតនៅតាមខ្នងផ្ទះនៅសង្កាត់បឹងសាឡាង
នៅថ្ងៃច័ន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៣ កក្កដា ឆ្នាំ២០១៨ វេលាម៉ោង៨:០០នាទីព្រឹក ឯកឧត្តម យូ ភិរម្យ អនុប្រធានក្រុមការងារគណះកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណះកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ និងជាប្រធានព្រឹទ្ធសភា សួរសុខទុក្ខបងប្អូនប្រជាជនតាមខ្នងផ្ទះ និងបង្រៀនគូសសន្លឹកឆ្នោតនៅសង្កាត់បឹងសាឡាង ឆ្ពោះទៅរកការបោះឆ្នោតនីតិកាលទី៦៕
- Details
- Written by PMY
ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចូលរួមដោយលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានចុះពិនិត្យស្ថានភាពទឹក និងដឹកនាំកម្លាំង ធ្វើការបិទរូងនាគ និងទប់ទំនប់ ដើម្បីបញ្ជៀសការលិចលង់ជូនប្រជាព
នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចូលរួមដោយលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានចុះពិនិត្យស្ថានភាពទឹក និងដឹកនាំកម្លាំង ធ្វើការបិទរូងនាគ និងទប់ទំនប់ ដើម្បីបញ្ជៀសការលិចលង់ជូនប្រជាពលរដ្ឋ។
- Details
- Written by ខណ្ឌដង្កោ
Page 10 of 499