ក្រុមប្រឹក្សាខណ្ឌចំការមន បានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រេាះយេាបល់របស់ក្រុមប្រឹក្សាខណ្ឌអាណត្តិទី២
នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង០៨ម៉០០នាទី ក្រុមប្រឹក្សាខណ្ឌចំការមន បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រេាះយោបល់របស់ក្រុមប្រឹក្សាខណ្ឌអាណត្តិទី២ នៅ ភោជនីដ្ឋានភូមិយើង ថិតក្នុងសង្កាត់ទន្លេបាសាក់ ក្រោមអធិបតីភាព លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ព្រំុ សំខាន់ អភិបាលនៃគណៈអភិបាលខណ្ឌ និងមានការអញ្ជើញចូលរួមជាកិត្តិយសពី ឯកឧត្ដម ឡូ យុយ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រៅពីនោះរួមមានសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ គណ:អភិបាលខណ្ឌ ព្រះសង្ឈ នគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ នាយក នាយករងរដ្ឋបាលខណ្ឌ ប្រធានការិយាល័យខណ្ឌទាំង៤ ប្រធានការិយាល័យជំុវិញខណ្ឌ ប្រធានផ្សារទាំង៤ ក្រុមប្រឹក្សាសង្កាត់ និងប្រជាពលរដ្ឋក្នុងសង្កាត់ទន្លេបាសាក់ និងបឹងកេងកងទី១ សរុបចំនួន១៩២នាក់។
- Details
- Written by ចំការមន
លោក នុត ពុធដារ៉ា នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមទៅចែកជូនគ្រួួសារក្រីក្រ 34 គ្រួសារ នៅសង្កាត់ព្រៃវែង
លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋ ៣៤គ្រួសារ នៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ ដោយក្នុងនោះគ្រួសារក្រីក្រ២៣គ្រួសារ និងគ្រួសារផ្ទុកមេរោគអេដស៍ ចំនួន ១១គ្រួសារ។
- Details
- Written by ខណ្ឌដង្កោ
អាជ្ញាធរខណ្ឌជ្រោយចង្វារ អបអរសាទរទិវាបរិស្ថានជាតិ ថ្ងៃទី០៥ មិថុនា ឆ្នាំ២០១៥
ជ្រោយចង្វារ៖ នៅព្រឹកម៉ោង៧:៣០នាទី អាជ្ញាធរខណ្ឌជ្រោយចង្វារបានបើកយុទ្ធនាការសំអាតបរិស្ថានចាប់ពីរង្វង់មូលជ្រោយចង្វារ រហូតដល់បន្ទាយកងទ័ពជើងទឹក ដើម្បីអបអរសាទរទិវាបរិស្ថានជាតិ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥ ក្រោមពាក្យស្លោក "ប្រាំពីរពាន់លានសុបិន ភពផែនដីតែមួយ ការរស់នៅដោយចីរភាព" (Seven Billion Dream, One Planet, Consume with Care) ក្រោមអធិបតីភាព លោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារ ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខណ្ឌ អភិបាលរងខណ្ឌ កំលាំងនគរបាលខណ្ឌ កំលាំងកងរាជអាវុធហត្ថខណ្ឌ មន្ត្រីសាលាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ មន្ត្រីសង្កាត់ ប្រជាការពារ យុវជន(សសយក) ខណ្ឌ យុវជនកាកបាទក្រហមសង្កាត់ យុវជនកាយរិទ្ធិសង្កាត់ យុទ្ធនាការនេះ មានកម្លាំងចូលរួមសរុបប្រមាណ២០០នាក់ ដោយធ្វើរយះពេលមួយព្រឹក។ ដោយឡែកសង្កាត់ទាំង៥ នៅតាមសាលារៀន និងទីសាធារណ:ផ្សេងៗក៏មានរៀបចំពីធីអបអរសាទរទិវាបរិស្ថានជាតិ ០៥ មិថុនា នេះផងដែរ។
- Details
- Written by ខណ្ឌជ្រោយចង្វា
សាលាខណ្ឌដូនពេញ ចូលរួមទិវាបរិស្ថាន
នៅព្រឹកថ្ងៃទី 5 មិថុនា 2015 លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញចូលរួមជាមួយក្រុមយុវជនស្ម័គ្រចិត្ត បោសសំអាតតាមដងផ្លវសាធារណៈ ដើម្បីប្រារព្ធក្នុងទិវាបរិស្ថានពិភពលោក 5 មិថុនា នេះ ?
- Details
- Written by ខណ្ឌដូនពេញ
Page 499 of 499