សារជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ នាឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦
- Details
- Written by PMY
សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងគណៈប្រតិភូព្រឹទ្ធសភាកម្ពុជាអញ្ជើញមាតុភូមិនិវត្តន៍បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងគណៈប្រតិភូព្រឹទ្ធសភាកម្ពុជាអញ្ជើញមាតុភូមិនិវត្តន៍បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ
=======
នាវេលាម៉ោង១២:២៥នាទីរសៀល ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ គណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងអង្គការនីតិប្បញ្ញត្តិទាំងពីរ ព្រមទាំងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រជាជន និងប្រទេសទាំងពីរកម្ពុជា-កូរ៉េ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន
- Details
- Written by PMY
ពិធីសំណេះសំណាលជាមួយ សកម្មជនគណបក្សប្រជាជនកម្ពុជានៅសង្កាត់បឹងកក់ ១
ពិធីសំណេះសំណាលជាមួយ សកម្មជនគណបក្សប្រជាជនកម្ពុជា ចំនួន ៥០គ្រួសារ ក្រោមអធិបតីភាពឯកឧត្តម យូ ភិរម្យ អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ និង លោកជំទាវ និងដោយមានការចូលរួមពីលោក វ៉ិត ដារិទ្ធ អនុប្រធានប្រចាំការក្រុមការងារចុះជួយសង្កាត់បឹងកក់ទី១ ខ័ណ្ឌទួលគោក។
- Details
- Written by PMY
សកម្មភាពសង្កាត់ទន្លេបាសាក់នៅវត្តថាន់នា បិណ្ឌ១៤
ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ត្រូវវេនបិណ្ឌទី១៤ នៅវត្តនួនមុនីរាមហៅវត្តថាន់លោកខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់បានអមដំណើរឯកឧត្តម យូ ភិរម្យអនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញបានយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចំណាំព្រះវស្សាវត្ត នួនមុនីរាមហៅវត្តថាន់ រួមមាន : - អង្ករ ចំនួន ៥០០ គីឡូក្រាម - ត្រីខ ចំនួន ១ កេស - ស្លាដក់ មួយ ឈុត - ទឹកក្រូចចំនួន ៣ កេស - ទឹកបាកាសចំនួន៣កេស - ស្កសរ ១បាវ ២៥ គីឡូក្រាម - ទឹកសុទ្ធវីតាល់ចំនួន៥កេស - ទឹកដោះគោឆៅ២យូរ តែ១កញ្ចប់ កាហ្វេ ១កញ្ចប់។ - ទឹកត្រី ចំនួន៥ យូរ ទឹកសុីអុីវ៥ យូរ - ថវិកា ចំនួន ៥០០.០០០ រៀល ក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បានជួយឧបត្ថម្ភដល់ គណបក្សសង្កាត់ទន្លេបាសាក់សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ចំនួន៥០០.០០០រៀល ផងដែរ។
- Details
- Written by PMY
លោក យូ ភិរម្យ បានទទួលបេសកកម្មអញ្ជើញទៅឃុំក្រយា
កាលពីព្រឹកថ្ងៃសៅរ៍១២រោចខែស្រាពណ៍ ឆ្នាំឆ្លូវ ពស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៤ ខែកញ្ញាឆ្នាំ២០២១ ឯកឧត្តម យូ ភិរម្យ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ និងជាទីប្រឹក្សាសម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ បានអញ្ជើញចុះទៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីជំរុញផែនការឆ្ពោះទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២២ខាងមុខ និង ដោយមានការចូលរួមអមដំណើរដោយ លោក កែវ ឆេង មេឃុំក្រយា និង ពុទ្ធបរិស័ទ្ធមកពីភ្នំពេញ បានអញ្ជើញទៅវត្តដងក្តារ ប្រគេនបច្ច័យ ទេយ្យវត្ថុ ចំពោះព្រះសង្ឃគង់កាន់ព្រះវស្សា និងលោកតាលោកយាយចំណុះជើងវត្តប្រកបដោយសទ្ធាជ្រះថ្លាក្រៃលែង។
- Details
- Written by You Phirum
ក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ និងជា ទីប្រឹក្សាសម្តេច វិបុលសេនាភក្តី សាយ ឈុំ ចុះពិនិត្យជីវភាពនៅសង្កាត់បឹងធំ
- Details
- Written by PMY
អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយរាជធានីឧបត្ថម្ភស្បៀងនៅសង្កាត់បឹងកក់១
នាព្រឹកថ្ងៃចន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម យូ ភិរម្យ អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ អមដោយលោកអភិបាលរងខ័ណ្ឌទួលគោក
- Details
- Written by You Phirum
Page 4 of 499