សារជូនពរសម្តេចវិបុលសេនាភក្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ព.ស ២៥៦៧
- Details
- Written by PMY
ផ្សព្វផ្សាយគោលនយោបាយមហាសន្និបាត និង សំណេះសំណាលជាមួយបងប្អូនចំនួន ៥០ គ្រួសារបក្សនៅសង្កាត់បឹងកក់១
នាព្រឹកថ្ងៃអង្គារ ៩រោច ខែមាឃ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម យូ ភិរម្យ និង លោកជំទាវ អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ អមដោយចៅសង្កាត់បឹងកក់១ ក្រុមការងារជាច្រើនទៀត បានពាំនាំយកឃីត-ថវិការបស់ ឯកឧត្តម យូ ភិរម្យ និង លោកជំទាវ និង បានសំណេះសំណាល និងគាំទ្រ ដល់ក្រុមយុវជន និង ប្រធានភូមិ គ្រួសារបក្សចំនួន ៥០គ្រួសារ ក្នុងស្មារតីត្រៀមឆ្ពោះទៅការបោះឆ្នោតសកល ដែលឈានមកដល់ក្នុងខែកក្កដា ២០២៣ ខាងមុខ នៅក្នុងមូលដ្ឋានសង្កាត់បឹងកក់១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ និងដោយមានការចូលរួម និង រៀបចំពីក្រុមការងារ។
- Details
- Written by PMY
សារជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសចូលឆ្នាំសកល គ.ស ២០២៣
- Details
- Written by PMY
លោក យូ វ៉េងគី សមាជិកក្រុមប្រឹក្សាស្រុកស្អាងបានពាំនាំនូវថវិកាឧបត្ថម្ភបុណ្យសពនៅឃុំុត្រើយស្លា
នារាត្រីថ្ងៃ ៩រោច ខែជេស្ឋ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃ ព្រហស្បត្តិ៍ ទី២៣ មិថុនា ឆ្នាំ២០២២ ឯកឧត្តម យូ ភិរម្យ អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានស្នើឲ្យ លោក យូ វ៉េងគី សមាជិកក្រុមប្រឹក្សាស្រុកស្អាង ខេត្តកណ្តាល ពាំនាំនូវថវិកាចំនួន ២០០ដុល្លាអាមេរិក ទៅឧបត្ថម្ភបុណ្យសព លោកស្រី យត វួចលីម ជាសមាជិកក្រុមប្រឹក្សាឃុំត្រើយស្លា ស្រុកស្អាង និង ជាគ្រូបង្រៀនចូលនិវត្តិន៍ ដែលទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២ ។
- Details
- Written by PMY
លោក យូ ភិរម្យុ ចុះយទ្ធនាការឃោសនាបោះឆ្នោតសង្កាត់ទន្លេបាសាក់
នារសៀលថ្ងៃព្រហស្បត្តិ៍ ៣កើត ខែជេស្ឋ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម យូ ភិរម្យ អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ អមដោយ ប្រធានបក្សសង្កាត់ទន្លេបាសាក់ ក្រុមការងារជាច្រើនទៀត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តចវិបុលសេនាភក្តី និងគាំទ្រ ដល់បេក្ខភាពក្រុមប្រឹក្សាសង្កាត់ និង ជួបសំណេះសំណាលជាមួយជនបង្គោលចំនួន ៦៤រូប មុននឹងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងឈានមកដល់ នៅក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ និងដោយមានការចូលរួម និង រៀបចំពីក្រុមការងារ។
- Details
- Written by PMY
បន្តជំរុញកសាងអំពើល្អតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជានៅសង្កាត់កំបូល កំបូល ភ្នំពេញ
នារសៀលថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម យូ ភិរម្យ អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ អមដោយ ប្រធានបក្សខ័ណ្ឌកំបូល សង្កាត់កំបូល ក្រុមការងារជាច្រើនទៀត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តចវិបុលសេនាភក្តី និងគាំទ្រ ដល់បេក្ខភាពក្រុមប្រឹក្សាសង្កាត់ និង ប្រធានភូមិ ក្នុងកំឡុងពេលដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងឈានមកដល់ក្នុងកំឡុងជិតពីរសប្តាហ៍ខាងមុខ នៅក្នុងមូលដ្ឋានសង្កាត់កំបូល ខ័ណ្ឌកំបូល រាជធានីភ្នំពេញ និងដោយមានការចូលរួម និង រៀបចំពីក្រុមការងារ។
- Details
- Written by PMY
បន្តជំរុញកសាងអំពើល្អតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជានៅសង្កាត់បឹងកក់១ ទួលគោក ភ្នំពេញ
នាព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម យូ ភិរម្យ និង លោកជំទាវ អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ អមដោយចៅសង្កាត់បឹងកក់១ ក្រុមការងារជាច្រើនទៀត បានពាំនាំយកឃីត-ថវិការបស់ ឯកឧត្តម យូ ភិរម្យ និង លោកជំទាវ និង បានសំណេះសំណាល និងគាំទ្រ ដល់ក្រុមយុវជន និង ប្រធានភូមិ ក្នុងកំឡុងពេលដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងឈានមកដល់ក្នុងជាងពីរសប្តាហ៍ខាងមុខ នៅក្នុងមូលដ្ឋានសង្កាត់បឹងកក់១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ និងដោយមានការចូលរួម និង រៀបចំពីក្រុមការងារ-អាជ្ញាធរ។
- Details
- Written by PMY
Page 3 of 499