នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់បាក់ខែង បានរៀបចំកម្មវិធីសំណេះសំណាលជាមួយគណៈកម្មាធិការគណបក្សសង្កាត់បាក់ខែង ក្រោមអធិបតីភាពឯកឧត្ដម យូ ភិរម្យ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរូមពីលោក-លោកស្រី ជាក្រុមការងារថ្នាក់ខណ្ឌចុះជួយភូមិទាំងបី គណៈអចិន្ត្រៃយ៍សង្កាត់ គណៈកម្មាធិការគណបក្សសង្កាត់ ប្រធាន-អនុប្រធានសាខាបក្សភូមិទាំងបី យុវជនគណបក្ស សរុប ៤៥នាក់។ ក្នុងគោលបំណងស្តាប់របាយការណ៍គណបក្សសង្កាត់ រួមមាន៖ -របាយការណ៍គណៈចលនាទាំង៤ ស្តីពីថវិការបស់សម្តេច សាយ ឈុំ ទាំង ៨ជុំ -របាយការណ៍ស្តីការចុះសំណេះសំណាលតាមខ្នងផ្ទះ -បញ្ជីឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះសមាជិកCPPសរុប -មតិចូលរួមពីអង្គប្រជុំ បន្ទាប់មកឯកឧត្តមគណៈអធិបតី បានមានប្រសាសន៍ណែនាំដល់ក្រុមការងារ ត្រូវពង្រឹងសមត្ថភាពក្រុមការងារអោយអនុវត្តចំទិសដៅទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងបានជូនស្រោមសំបុត្រអនុស្សាវរីយ៍ក្នុងមួយនាក់ទទួលបានថវិកាចំនួន ២ម៉ឺនរៀល សរុបចំនួន ៩០ម៉ឺនរៀល ជាថវិកាផ្ទាល់របស់ឯកឧត្តម។ 

0
0
0
s2sdefault