នៅរសៀលថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់អូបែកក្អម បានរៀបចំកម្មវិធីសំណេះសំណាលជាមួយគណៈកម្មាធិការគណបក្សសង្កាត់ ក្រោមអធិបតីភាពឯកឧត្ដម យូ ភិរម្យ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរូមពីលោក-លោកស្រី ជាក្រុមការងារថ្នាក់ខណ្ឌចុះជួយភូមិ គណៈអចិន្ត្រៃយ៍សង្កាត់ គណៈកម្មាធិការគណបក្សសង្កាត់ ប្រធាន-អនុប្រធានសាខាបក្សភូមិ យុវជនគណបក្ស សរុប ៤០នាក់។ ក្នុងគោលបំណងស្តាប់របាយការណ៍គណបក្សសង្កាត់ រួមមាន៖ -របាយការណ៍គណៈចលនាទាំងអស់ ស្តីពីថវិការបស់សម្តេច សាយ ឈុំ -របាយការណ៍ស្តីពីការចុះសំណេះសំណាល និងបញ្ជីឈ្មោះសមាជិកCPPសរុប -មតិចូលរួមពីអង្គប្រជុំ បន្ទាប់មកឯកឧត្តមគណៈអធិបតី បានមានប្រសាសន៍ណែនាំដល់ក្រុមការងារ ត្រូវពង្រឹងសមត្ថភាពក្រុមការងារអោយអនុវត្តចំទិសដៅក្នុងអំពើល្អ ដើម្បីជោគជ័យខាងតែបានក្នុងកំឡុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងបានជូនស្រោមសំបុត្រអនុស្សាវរីយ៍ក្នុងមួយនាក់ទទួលបានថវិកាចំនួន ១ម៉ឺនរៀល  ជាថវិកាផ្ទាល់របស់ឯកឧត្តម។ 

0
0
0
s2sdefault