Print
Category: សង្កាត់គីឡូម៉ែត្រលេខ៦
Hits: 484

យោងតាមការដឹកនាំរបស់ ឯកឧត្តម ជា ពិសី អនុប្រធានគណបក្សខណ្ឌឫស្សីកែវ និងជាប្រធានក្រុមការងារចុះជួយសង្កាត់គ.ម ៦ នាថ្ងៃច័ន្ទ ១២កេីត ខែផល្គុន ឆ្នាំរកា​ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៤ និង៣០នាទី រសៀល លោកជំទាវ អាន ផល្លា អនុប្រធានក្រុមការងារចុះជួយសង្កាត់គ.ម ៦ បានដឹកនាំគណៈចលនាស្រ្តីខណ្ឌ និងសង្កាត់ រួមទាំង យុវជនគណបក្សសង្កាត់ បានចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ និងសមាជិកបក្ស ដូចខាងក្រោម ៖

លោក សំ ប៉ូឡូញ អាយុ៧៣ឆ្នាំ នៅក្រុមទី១២ ភូមិក្រោលគោ សង្កាត់គម៦ ដែលមានជម្ងឺ សំរាកនៅផ្ទះ ។

លោកស្រី ឡោ ស្រីដា អាយុ២៦ឆ្នាំ ក្រុមទី១៥ ភូមិស្ពានខ្ពស់ សំរាលកូន សំរាកនៅផ្ទះ។

លោកស្រី យ៉ាត ស្រីរឿន អាយុ៦២ឆ្នាំ ក្រុមទី១៥ ភូមិស្ពានខ្ពស់ មានជម្ងឺ សំរាកនៅផ្ទះ ។

លោកស្រី យ៉ែម យន់ អាយុ៨០ឆ្នាំ ក្រុមទី២ ភូមិបឹងឈូក មានជម្ងឺចាស់ជរា សំរាកនៅផ្ទះ ។

លោកស្រី វ៉ែន យ៉ាត អាយុ៦១ឆ្នាំ អនុប្រធានអនុសាខាទី៥ ក្រុមទី៥ ភូមិបឹងឈូក មានជម្ងឺ សំរាកនៅផ្ទះ ។

លោកស្រី សំ សុខុន អាយុ៧៣ឆ្នាំ ក្រុមទី១៥ ភូមិស្ពានខ្ពស់ មានជម្ងឺ ចាស់ជរា សំរាកនៅផ្ទះ ហើយនឹង ចុះសួរសុខទុក្ខ ចាស់ជរាចំនួន៥នាក់ ។ 
នាឱកាសនោះ លោកជំទាវប្រធាន បានឧបត្ថម្ភថវិកាមួយចំនួន របស់ ឯកឧត្តម ជា ពិសី អនុប្រធានគណបក្សខណ្ឌ និងជាប្រធានក្រុមការងារចុះជួយសង្កាត់គ.ម ៦ ជូនដល់ ប្រជាពលរដ្ឋ សមាជិកបក្ស រួមទាំង គណៈចលនាស្ត្រីសង្កាត់ គ.ម ៦ ផងដែរ ៕

Image may contain: 8 people, people smiling, people sitting and indoor
0
0
0
s2sdefault
powered by social2s