Print
Category: សង្កាត់គីឡូម៉ែត្រលេខ៦
Hits: 386

ដោយមានការណែនាំ និងចង្អុលបង្ហាញពី សំណាក់ ឯកឧត្តម ជា ពិសី អនុប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌប្ញស្សីកែវ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៧ លោកជំទាវ អាន ផល្លា ប្រធានគណៈចលនាស្ត្រី នៃគណបក្សប្រជាជនកម្ពុជា ខណ្ឌប្ញស្សីកែវ ចូលរួមរំលែកទុក្ខគ្រួសារសព ចំនួន ២គ្រួសារ÷
១-គ្រួសារសពលោក ហែម ផល្លី អាយុ៦៩ នៅភូមិស្ពានខ្ពស់ ស្លា ប់ ដោយជម្ងឺលើសឈាម ដែលដំកល់នៅ វត្ត ឧត្តរាវត្តី។ ខណៈនោះដែរ លោកជំទាវ អាន ផល្លា បានចូលរួមថវិកាបុណ្យ សពចំនួន ១០០,០០០ រៀល និងអង្ករ ២០ គ.ក ដោយឡែក លោកស្រី សុខ ដេម៉ា ចំនួន ៣០,០០០ រៀល។
២-គ្រួសារសពយុវជនភូមិឈ្មោះ មឿន វណ្ណៈ អាយុ២៧ឆ្នាំ ស្លាប់ ដោយជម្ងឺគាំងបេះដូង ដែលដំកល់សពនៅ ផ្ទះ ក្រុមទី១០ភូមិក្រោលគោ។ក្នុងឱកាសនោះ លោកជំទាវ អាន ផល្លា បានចូលរួមថវិកាបុណ្យសពចំនួន ១០០,០០០ រៀលនិងអង្ករ ២០ គ.ក ហើយ លោកស្រី សុខ ដេម៉ា ចំនួន ៣០,០០០ រៀល។

0
0
0
s2sdefault
powered by social2s