Print
Category: សង្កាត់គីឡូម៉ែត្រលេខ៦
Hits: 411

នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៧ ឯកឧត្តម ជា ពិសី សមាជិកក្រុមលេខា សម្ដេចតេជោ ជាអនុប្រធានគណបក្សខណ្ឌ ជាប្រធានគណៈចលនាមហាជនខណ្ឌ និងជាអភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ លោក សុខ សម្បត្តិ ប្រធានគណបក្សសង្កាត់ និងជាចៅរងទី២ សង្កាត់ គ.ម ៦ មន្ត្រី សកម្មជន និងយុវជនគណបក្ស ចុះជួបសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការនី ចំនួន ២១០ គ្រួសារ នៅក្នុងសង្កាត់ គ.ម ៦ ។ នាឱកាសនោះ ឯកឧត្តមអនុប្រធានគណបក្សខណ្ឌ បាននាំយកអំណោយរបស់ គណបក្សប្រជាជនកម្ពុជា មកឧបត្ថម្ភជូន បងប្អូន ប្រជាពលរដ្ឋ កម្មករ កម្មការនី ចំនួន ២១០ គ្រួសារ អំណោយរួមមាន ៖ 
- មី កញ្ចប់
- ទឹកក្រូច ៤២០ កំប៉ុង
- ត្រីខ ៤២០ កំប៉ុង
- ទឹកស៊ីអ៊ីវ ២១០ ដប
- ទឹកត្រី ២១០ ដប 
- ស្ករស ១០៥ គ.ក 
- តែ ២១០ កញ្ចប់
- និងថវិកា ២,១១០,០០០ រៀល ។ 
- ទិញទឹកអំពៅ ជូនបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការនី ពិសារ ចំណាយថវិកាអស់ ១២៨,៤០០ រៀល ។ 
- ឧបត្ថម្ភ ប្រជាការពារ និងយុវជន ៥៨០,០០ រៀល ។ 
••• សរុបថវិកាចំណាយ ២,៨១៨,៤០០ រៀល ។ 
ដោយឡែក វេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃដដែល ឯកឧត្តមអភិបាលខណ្ឌ និងលោកជំទាវ រួមដំណើរជាមួយ យុវជន បានជួបសួរសុខទុក្ខ កញ្ញា ផាន់ សោភា អនុប្រធានយុវជនសង្កាត់ស្វាយប៉ាក កំពុងមានជម្ងឺ និងសម្រាកព្យាបាល នៅផ្ទះ ។ នាឱកាសនោះ ឯកឧត្តម និងលោកជំទាវ បានឧបត្ថម្ភ កញ្ញាខាងលើ នូវថវិកា ៤០០,០០០ រៀល ។ 
*** សរុបថវិការួមទាំងអស់ ចំណាយអស់ ៣,២១៨,៤០០ រៀល ជាការឧបត្ថម្ភផ្ទាល់របស់ ឯកឧត្តម ជា ពិសី និងលោកជំទាវ ។

0
0
0
s2sdefault
powered by social2s